សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មូសអាចរកអ្នកឃើញក្នុងចម្ងាយរហូតដល់ ៥០ ម៉ែត្រ តាមរយៈការតាមដានឧស្ម័នកាបូនិកពីការដកដង្ហើម អាស៊ីតឡាក់ទិកពីញើស និងកម្ដៅរាងកាយ។
ដើម្បីការពារខ្លួនឱ្យមានប្រសិទ្ធភាពដោយមិនចាំបាច់ប្រើថ្នាំគីមីច្រើននេះទេ ដោយអ្នកគួរអនុវត្តវិធីសាស្ត្ររួមបញ្ចូលគ្នា៖ ប្រើប្រាស់ប្រេងក្រអូបធម្មជាតិ (ដូចជាប្រេងស្លឹកគ្រៃ ឬប្រេងក្រូចឆ្មារ) ដើម្បីបន្លំសញ្ញាខ្នាតតូចរបស់មូស បើកកង្ហារដើម្បីរំខានដល់ការហោះហើររបស់មូស និងកម្ទេចប្រភពទឹកដក់ជុំវិញផ្ទះដើម្បីកាត់ផ្តាច់វដ្តជីវិតរបស់វា។
លើសពីនេះ ការស្លៀកពាក់ខោអាវពណ៌ស្រាល និងការងូតទឹកសម្អាតខ្លួនឱ្យបានញឹកញាប់ ក៏ជាវិធីសាស្ត្រដ៏សាមញ្ញក្នុងការកាត់បន្ថយការទាក់ទាញមូសផងដែរ៕
ចែករំលែកព័តមាននេះ