ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំងឆបោកអនឡាញ នៅស្រុកចន្ទ្រា ឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់

13 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ពីនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និងលោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុ​​ក​ច​ន្ទ្រា ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៣​នាក់ ស្រី០៣​នាក់ ជា​ជនជាតិ​វៀតណាម​ ។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន​ ៖ ​កំ​ព្យូ​ទ័​រលើ​តុ All-In-One, ​កុំព្យូទ័រ​យួរដៃ, ​ម៉ូនីទ័រ, ​ធុង ​CPU, ទូរសព្ទ​ដៃ និង​សម្ភារប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​បាន​ក្រុមការងារ​បិទ​សៀ​ល បិទ​ទីតាំង​បណ្ដោះអាសន្ន​ ។

​បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១២ ​មិថុនា​ ២០២៦​នេះ ​សមត្ថកិច្ច​នៅ​តែ​បន្ត​ធ្វើ​រដ្ឋបាល​ចំហ ទូ​ទាំង​ខេត្តស្វាយរៀង​ ដើម្បី​ស្រាវ​ជ្រាវ​រក​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា​ (Online Scams)​ ហើយ​បាន​រក​ឃើញ​ និង​បង្ក្រាប​បាន​បន្តបន្ទាប់​។ ​ហើយ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ​២០២៦ ​កន្លង​ទៅ​ មាន​ករណី​ជនជាតិ​វៀតណាម​ បាន​បើក​ការ​បាញ់ប្រហារ​គ្នា​ ស្លាប់​ម្នាក់ ​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​ស្លាប់​ពេល​គូកន​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ ៕