ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍ World Cup ច្រើន​ជាងគេ​បំផុត​លើ​លោក

3 ឆ្នាំ មុន

ប្រេស៊ីល ៖ បុរស​ជនជាតិ​ប្រេ​ស៊ី​លវ័យ៧៥​ឆ្នាំ​ម្នាក់​ បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record ជា​​អ្នក​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ច្រើន​បំផុត​។

លោក Daniel Sbruzzi មក​ពី​ទីក្រុង Sao Paulo បាន​ចូលរួម​ព្រឹត្តិការណ៍ World Cup លើក​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​ក្នុង​ឆ្នាំ ១៩៧៨ និង​បាន​ចូលរួម World Cup នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​កា​តា ធ្វើ​ឱ្យ​លោក​បាន​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះ​សរុប​ចំនួន ១១​ដង​។

លោក​ថ្លែងប្រាប់​ស្ថាប័ន Guinnes World Record ដូច្នេះ​ថា ការ​ចូលរួម​ព្រឹត្តិការណ៍ World Cup គឺជា​ឱកាស​ផ្សារ​ភ្ជាប់​ចំណូលចិត្ត​ដ៏​អស្ចារ្យ​របស់​លោក​គឺ​បាល់ទាត់ និង​បទ​ពិសោធន៍​នៃ​វប្បធម៌​ផ្សេង​ៗ​គ្នា​ជុំវិញ​ពិភពលោក​។

អ្នកគាំទ្រ​បាល់ទាត់​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា លោក​រៀប​ផែនការ​រួច​ហើយ​ដើម្បី​បន្ថែម​កំណត់​ត្រា​ដោយ​នឹង​ចូលរួម​ព្រឹត្តិការណ៍ World Cup នៅ​ក្នុង​ឆ្នាំ ២០២៦ ដែល​នឹង​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ប្រទេស​កា​ណា​ដា មិច​ស៊ិ​ច​កូ និង​អា​មេ​រិ​ក​។

លោក​ថ្លែង​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​តំណាង​ឱ្យ​ចំណង់​ចំណូលចិត្ត​របស់​អ្នកគាំទ្រ​សម្រាប់ World Cup ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​ជា​ជនជាតិ​ប្រេ​ស៊ី​ល​»៕ (​យោង​តាម​ប្រភព​៖ UPI)