ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​នាំ​ចេញ​ទៅ​ថៃតាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាមខេត្តកោះកុង ដែល​អត់បង់ពន្ធ

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ធ្នូ្ន ឆ្នាំ​២០២២ កន្លងមក គេ​សង្កេត​ឃើញ​មាន​រថយន្ត​ភី​ក​អាប់​ចំនួន​២​គ្រឿង​ដែល​មាន​សភាព​ចាស់ និង​មាន​ត​ទ្រុង​ខាងក្រោយ​ឡើង​ខ្ពស់​ទៅ​លើ ហើយ​មាន​ផ្ទុកទំនិញ​អេ​ត​ចាយ ដែល​សុ​ទ្ធ​សឹង​ជា​សំបក​កំប៉ុង​ឡើង​ពេញ​​​ហូរ​ហៀរ​ឈប់​ចត​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​នៃ​ខេត្តកោះកុង…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ធ្នូ្ន ឆ្នាំ​២០២២ កន្លងមក គេ​សង្កេត​ឃើញ​មាន​រថយន្ត​ភី​ក​អាប់​ចំនួន​២​គ្រឿង​ដែល​មាន​សភាព​ចាស់ និង​មាន​ត​ទ្រុង​ខាងក្រោយ​ឡើង​ខ្ពស់​ទៅ​លើ ហើយ​មាន​ផ្ទុកទំនិញ​អេ​ត​ចាយ ដែល​សុ​ទ្ធ​សឹង​ជា​សំបក​កំប៉ុង​ឡើង​ពេញ​​​ហូរ​ហៀរ​ឈប់​ចត​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​នៃ​ខេត្តកោះកុង ដែល​ទំនិញ​ទាំងនោះ​ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថ​កិច្ច​នៅ​ច្រក​ទ្វារ​ចាំ​យាម​នោះ​អោយ​ដឹង​ថា ទំនិញ​(​សំបក​កំប៉ុង​)​អេ​ត​ចាយ​នេះ ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃ​២​ឡាន​ជា​ប្រចាំ ។ សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ការ​នាំ​ចេញ​ទំនិញ​អេ​ត​ចាយ​បែប​នេះ មិន​តម្រូវ អោយ​មានការ​បង់ថ្លៃ​សេវា​អ្វី​ទាំងអស់ ប៉ុន្តែ​ខាង​ភាគី​ថៃ​បាន​សម្តែង​ការ​កោត​សរ​​សើ​រថា ពលរដ្ឋ​ខ្មែរ​ពិតជា​សំបូរ​អ្នក​ផឹកស៊ី​មែន តាម​ការ​ព្យាករណ៍​សំបក​កំប៉ុង​ដែល​បាន​ដឹក​ចេញ​ទៅ​លក់​តាម​ច្រក​កោះកុង​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា​២ម៉ឺន​ទៅ​២ម៉ឺន​​៥​ពាន់​កំប៉ុង ប្រហែល​១​ពាន់​កេះ​ស្រា​បៀរ ។

រីឯ​ទំនិញ​ផ្សេង​ទៀត​គឺ​មាន​តែ​ផល​នេសាទ​ប៉ុណ្ណោះ ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​ត្រូវ​បាន​នាំ​ចេញ​រាបរយ​តោន ពី​ក្រុមហ៊ុន​កំពង់​ផែ​ឯកជន​មួយ​នៅ​ក្នុង​ទីរួមខេត្ត​កោះកុង ដោយ​គ្មាន​បង់​ព​ន្ធចូល​រដ្ឋ​បាន​១​សេន​ណា​ឡើយ ។

ព័ត៌មានលម្អិត​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ