ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ត​មួយ​គ្រឿង សង្ស័យ​លួចលាក់​បទល្មើស ក្រោយ​ហៅ​ឈប់​មិន​ព្រម​ឈប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្អើល​អស់កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​រថយន្ត Lexus មួយ​គ្រឿង ដែល​ព្យាយាម​បើក​រត់គេច​ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច ដោយ​សង្ស័យ​ថា មាន​លួចលាក់​សារធាតុ​ញៀ​.​ន កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ជា​៥ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​ប្រមាណ​៤​ម៉ូតូ ដេញ​តាម​ឃាត់​រថយន្ត Lexus RX300 ពណ៌​ស្ករ ដែល​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2O-6235 បើកបរ​ដោយ​បុរស​ម្នាក់ ដោយ​សង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រួច​ព្យាយាម​បើក​រត់គេច​។ បើ​ទោះបីជា កម្លាំង​សមត្ថកិច្ច​ស្រែក​ឲ្យ​ឈប់ ឬ​ឃាំង​ឃាត់​យ៉ាងណា​ក្តី ក៏​រថយន្ត​នោះ​មិន​ព្រម​ឈប់​ទេ ទើប​សមត្ថកិច្ច​កើតការ​សង្ស័យ និង​ដាក់​កម្លាំង​សហការ​គ្នា​ដេញ​តាម​ឃាត់​រថយន្ត​ខាងលើ តាំងពី​ផ្លូវបំបែក​ជា​៥​ទំនប់​ទឹក រហូត​រត់​ឆ្លងកាត់​ស្ពាន​ច្បារ​អំពៅ ជិត​ដល់​សង្កាត់​វាល​ស្បូវ ទើប​ជនសង្ស័យ​បើក​ត្រឡប់​ក្រោយមក​ទីក្រុង​ភ្នំពេញ​វិញ​។

ប្រភព​ដដែល​បន្ត​ថា ចុង​ក្រោយ​រថយន្ត​អស់​ប្រេង​ត្រឹម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន ទើប​ជនសង្ស័យ​អែប​កៀន រួច​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​តែ​ម្តង​។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​បុរស​ជា​ម្ចាស់​រថយន្ត​ខាងលើ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ចំណែក​រថយន្ត​វិញ សមត្ថកិច្ច​ឃាត់​ទុកជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ក្រោយ​ស៊ើបសួរ​រួច សមត្ថកិច្ច​នឹង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕