ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមបងប្អូន! ចាប់ពីថ្ងៃទី២១​ ដល់២៧តំបន់មួយចំនួនកម្ពុជានឹងបន្តចុះត្រជាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៧ ធ្នូ​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា និង​បន្ត​ចុះ​ត្រជាក់​ទៀត ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទាំងនោះ​មានការ​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៧ ធ្នូ​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា និង​បន្ត​ចុះ​ត្រជាក់​ទៀត ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទាំងនោះ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​សម្ភារៈ​ការងារ​។​

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃ​ទី​២១-២៧ ខែធ្នូ ឆ្នាំ​២០២២​លើក​ឡើង​ថា នៅ​ក្នុង​មួ​យស​ប្ដា​ហ៍​ខាង​មុខ​នេះ ប្រទេស​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់​(​ចិន​) និង​ខ្យល់មូសុង​ឦ​សាន្ត​ក្នុង​កម្រិត​មធ្យម​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៨-២០ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១ អង្សា​សេ​។

អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្ហូរ​។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៦-១៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ​។​អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គរ​។

នៅ​ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ សីតុណ្ហភាព​អប្បបរមា មាន​ក្នុង​រង្វង់ ១៧-១៨ អង្សា​សេ​។​ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២១​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​មធ្យម​។

ក្រសួង​បន្ត​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ស្ថានភាព​ធាតុអាកាស​ដែល​នៅ​បន្ត​ចុះ​ត្រជាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ