ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​​​២នាក់ អស់លក្ខណ៍ម្នាក់ ក្រោយធ្វើ​ធ្វើសកម្មភាព​លើ​នារីម្នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ទន្លេបាសាក់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភ្លាម​ៗ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ទន្លេបាសាក់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភ្លាម​ៗ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ឆ.ក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ។

ហេតុ​ការ​ណ៏​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​ម៉ោង៥​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី ១៧ ខែធ្នូ ឆ្នាំ ២០២២ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ ២៦៦ ផ្លូវ​៦៣ ភូមិ ១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័​ត៏​មានបាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ចាន់​ឌី ភេទ ស្រី អាយុ ២២​ឆ្នាំ បាន​ហៅ​កង់​បី​ឥណ្ឌា ដើម្បី​ជិះ​ចេញពី​កន្លែងធ្វើការ KTV ដឹ​ស៊េ​ន​ផា​លេ​ស៏ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ក៏​យក​ទូរស័ព្ទ​មក​ចុច​លេង ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុយ​គី​និ​ច ព​ណ៌ស គ្មាន​ស្លាក​លេខ ជិះ​គ្នា២​នាក់ បាន​ជិះ​មក​អែប​ខាងស្តាំ​ដៃ​ជន​រង​គ្រោះ រួច​ជនសង្ស័យ​ដែល​ជិះ​ពី​ខាងក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ម៉ាក iPhone 12 Pro Max ព​ណ៏​ខៀវ ពី​ដៃ​ជន​រង​គ្រោះ​បាន​សម្រេច ។ ភ្លាម​ៗ នោះ​ជនសង្ស័យ​បម្រុង និង​គេចខ្លួន​ទៅ​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្រែក​អោយ​គេ​ជួយ ក៏​បាន​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុងធ្វើការ​ល្បាត មក​ជួយ​អន្តរា​គម​ន៏ ស្រាប់តែ​ជនសង្ស័យ​ភ័.យ​ស្លន់ស្លោរ​ពេក ក៏​បាន​ដួល​ម៉ូតូ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បាន​០១​នាក់​ភ្លាម​ៗ នៅ​និង​កន្លែង​។ ចំណែកឯ​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ជនសង្ស័យ​ឈ្មោះ រិ​ទ្ធី សុភា ភេទ ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ( គ្មាន​សារធាតុ​ញៀ.ន ) ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បណ្ដោះអាសន្ន និង​យក​សាកសួរ​បន្ថែម នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ