ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វត្រកូលខ្លាទាំង៨ប្រភេទកំពុងមានវត្តមាន និងធ្លាប់មានវត្តមានក្នុងប្រទេសកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ​ថា សត្វ​ត្រកូល​ខ្លា​ទាំង ៨​ប្រភេទ ដែល​កំពុង​មាន​វត្តមាន និង​ធ្លាប់​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្វីខ្លះ? ១-​ខ្លាធំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ​ថា សត្វ​ត្រកូល​ខ្លា​ទាំង ៨​ប្រភេទ ដែល​កំពុង​មាន​វត្តមាន និង​ធ្លាប់​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្វីខ្លះ?

១-​ខ្លាធំ ឬ​ខ្លាដំបង Tiger (Panthera tigris) ជា​ប្រភេទ​កំពុង​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជ (Endangered)
២- ខ្លារខិន Leopard (Panthera pardus) ជា​ប្រភេទ​កំពុង​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជ (Endangered)
៣-​ខ្លា​ពពក Clouded leopard (Neofelis nebulosi) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ (Vulnerable)
៤-​ខ្លាត្រី Fishing cat (Prionailurus viverrinus) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ (Vulnerable)

៥-​ខ្លា​លឿង​មាស Asiatic golden cat (Catopuma temminckii) ជា​ប្រភេទ​ជិត​ទទួល​រងគ្រោះថ្នាក់ (Near threatened)
៦-​ខ្លា​ភ្ញី​ថ្មកែវ Marbled cat (Pardofelis marmorata) ជា​ប្រភេទ​ជិត​ទទួល​រងគ្រោះថ្នាក់ (Near threatened)

៧-​ឆ្មាព្រៃ Jungle cat (Felis chaus) ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច (Least concern)
៨-​ឆ្មា​ដាវ Leopard cat (Prionailurus bengalensis) ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច (Least concern)
ក្រសួងបរិស្ថាន​បាន​បន្ត​ថា សត្វព្រៃ​ដែល​រួម​ទាំង​ប្រភេទ​សត្វ​ត្រកូល​ខ្លា កំពុង​ទទួល​រង​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ខ្លាំង​ពី​ការ​បរ​បា​.​ញ់​ខុសច្បាប់ ការ​ដាក់​អន្ទាក់ ការ​ថយ​ចុះ​សត្វ​ដែល​ជា​ចំណី និង​ការ​បាត់បង់​ទីជម្រក​។

គួរ​រំឭក​ផង​ដែរ​ថា សត្វ​ខ្លាធំ ឬ​ខ្លាដំបង បាន​បាត់​វត្តមាន​ពី​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៧​។ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ និង​អភិរក្ស​សត្វ​ខ្លាធំ និង​សត្វ​ដែល​ជា​ចំណី​របស់​ខ្លាធំ តាម​រយៈ​ការ​នាំ​សត្វ​ខ្លាធំ​មក​ក្នុង​ព្រៃ​ធម្មជាតិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ប្រទេស​កម្ពុជា​ឡើង​វិញ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ​ប្រទេស​កម្ពុជា និង​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ​ការ​គ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​របស់​វា​នៅ​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ