កងរាជអាវុធហត្ថបញ្ជូនស្រីស្អាត អឿន ម៉ូនីកា មេតុងទីនដ៏ល្បីល្បាញទៅកាន់តុលាការ(វីដេអូ)
- ភ្នំពេញ
នាង អឿន ម៉ូនីកា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ កាលពី
នាង អឿន ម៉ូនីកា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ កាលពី
រាជធានីភ្នំពេញ ៖ នាង អឿន ម៉ូនីកា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ តាមរថយន្តទ្រុងរបស់កងរាជអាវុធហត្ថ ជាមួយនឹងជនសង្ស័យជាច្រើនករណីទៀត។ ហើយសំណុំរឿងនេះ បានទៅដល់ដៃព្រះរាជអាជ្ញារង បើកការស៊ើបសួរហើយ ប៉ុន្តែនៅដំណាក់កាលស្ថាប័នអយ្យការ មិនអាចសួរចប់នៅល្ងាចនេះ អាចផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ ។
សូមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហើឲ្យដឹងថា មេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូប គឺឈ្មោះ អឿន ម៉ូលីកា ត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរយកចម្លើ យបឋម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដូច្នេះសំណុំរឿងនេះ និងគ្រោងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ដែលមិនទុកតទៅទៀតបាន។
សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥និង២៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក។ ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ ដែលកំពុងវ័ណ្ឌ.កជាមួយមេតុងទីនដ៏ផូរផង់រូបនោះ។
ជាការកត់សម្គាល់ឲ្យឃើញថា អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈហើយ ប៉ុន្តែក្រោយមកនាងបានងាកទៅរកស៊ីជាអ្នកលក់ផលិតផលតាមអនឡាញវិញ។ បន្ទាប់មកទៀត អ្នកនាងបានប្រកាសបើកធ្វើជាមេតុងទីនធំមួយតាមអនឡាញតែម្ដង ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗរាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ហើយក៏មានអតិថិជនបានចូលលេងតុងទីនជាមួយនាងដែរ។ បន្ទាប់ពីធ្វើមេតុងទីនដ៏ល្បីល្បាញតាមអនឡាញ មិនទាន់បានប៉ុន្មានផង ស្រាប់តែអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាង អឿន ម៉ូលីកា បានប្រកាសក្ស័យធនអស់ប្រាក់ពីខ្លួន។
អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់ថា ទោះបីជាកូនរត់ កូនបោ.ក កូនបន្លំ កូនមិនមានទំនួលខុស ត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថា នឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនឲ្យបាត់សូម្បី១ដុល្លារឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសងទាល់តែអស់ ហើយនៅថា ខ្ញុំបោ.កទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយ សុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញ ដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបាន ដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បាន ជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ។
មនុស្សណាដែលចង់ឱ្យគេបោ.ក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះឈប់បន្តការជេរ ការវា.យប្រហា.រការផុស ចំពោះរូបខ្ញុំទៀតផងចុះ។
ខ្ញុំក្ស័យធននឹងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោ.កបងប្អូនណាទេ បើមិនជឿអាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះ ខ្លះមើលនៅពេលនេះបាត់បង់អីខ្លះនៅពេលនេះខ្ញុំក៏ជាជនរងគ្រោះម្នាក់ ដែលហើយសួរថា លុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់កូនបន្លំ ABA edit ABA ហើយខ្ញុំនឹងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ទារពួកវាឱ្យបានឱ្យអស់ ដើម្បីបានលុយយកមកឲ្យកូនទុងទីន លឿនៗទៀតផង។ ហើយខ្ញុំសូមទោសកូនតុងទីនទាំងអស់ ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំង ក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈក្រោយនេះ៕
ចែករំលែកព័តមាននេះ