ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ជម្រើសជាតិ ហេង សុខ​លី បាន​ទទួលមរណភាព ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​៤​ថ្ងៃមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អតីត​កីឡាករ​ជម្រើសជាតិ​បាល់ទាត់​ហ្វូ​ត​សាល​កម្ពុជា ហេង សុខ​លី បាន​ទទួល

រាជធានី​ភ្នំពេញ​ ៖ អតីត​កីឡាករ​ជម្រើសជាតិ​បាល់ទាត់​ហ្វូ​ត​សាល​កម្ពុជា ហេង សុខ​លី បាន​ទទួលអនិច្ចកម្ម នៅ​អាយុ៣៣​ឆ្នាំ​ កាលពី​វេលា​ម៉ោង៦៖១៧​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម (​ក្រោយ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​បន្ត​នៅ​ទីនោះ បាន​មួយ​យប់) គឺ​ត្រឹមតែ ៤​ថ្ងៃក្រោយ​លោក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។

អតីត​កីឡាករ​ជម្រើសជាតិ ហេង សុខ​លី បាន​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​កាលពី​រាត្រី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២ ប្រហែល​ម៉ោង​១១​យប់ នៅ​ចំនុច​ភ្លើងស្តុប​អង្គ​តា​មិ​ញ​ផ្លូវ​២០០៤ បន្ទាប់​ពី​លោក​ចេញពី​ធ្វើការ​នៅ​ទីលាន​ដោ​ន​ថោ​ន​ស្ព​ត ត្រលប់​ទៅ​ផ្ទះ​វិញ​។

«​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ ក្រុម​គ្រូបង្វឹក កីឡាករ និង បុ​គ្គិ​លិ​ក​ទាំងអស់​នៃ​ក្លឹ​ប​បាល់ទាត់ ដោ​ន​ថោ​ន​ស្ព័ត មានទុក្ខ​ក្រៀមក្រំ​និង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ មរណភាព​របស់​ប្រធាន​ក្រុម លោក ហេង សុខ​លី ដែល​ទទួល អនិច្ចកម្ម​វេលា​ម៉ោង 6:17 ព្រឹក ថ្ងៃ​ទី 16 ខែ ធ្នូ ឆ្នាំ 2022 នៅ​ប្រទេស​វៀតណាម (​ក្រោយ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​បន្ត​នៅ​ទីនោះ បាន​មួយ​យប់ ) ដោយ​គ្រោះថ្នាក់ ចរាចរណ៍​»​។ នេះ​ជា​ការ​ប្រកាស​របស់​ក្លឹ​ប​បាល់ទាត់ ដោ​ន​ថោ​ន​ស្ព័ត​។

ក្លឹ​ប​បាល់ទាត់ ដោ​ន​ថោ​ន​ស្ព័ត បាន​ចូលរួម​មរណទុក្ខ​ដោយ​បាន​ពោល​ថា «​យើងខ្ញុំ​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក សូម​បាន​បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ »

មរណភាព​របស់​កីឡាករ​បាល់ទាត់ ហេង សុខ​លី បង្ក​នូវ​ភាព​ភ្ញាក់ផ្អើល​ពី​សំណាក់​អ្នកគាំទ្រ​និង​មិត្ត​រួម​អាជីព​បាន​ចូលរួម​សម្តែង​មរណទុក្ខ​ចំពោះ​ការ​បាត់បង់​កីឡាករ​ឆ្នើ​មួយ​រូប​។ ក្នុង​នោះ លោក ហ៊​ល សុ​ភ័​ក្រ ដែល​ជា​អ្នកចាត់ការ​ក្រុម Down Town Sport បាន​បង្ហោះ​សារ​ថា ស.ព​របស់​កីឡាករ ហេង សុខ​លី នឹង​ត្រូវ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕ (ដោយ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ