ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើ​ទាន​បែប​ណាទើប​ទទួល​បាន​បុណ្យ​ទាំង​យប់​ទាំង​ថ្ងៃ ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភាសាបាលី​ថា បុ​ញ្ញៈ សំស្ក្រឹត​ថា បុណ្យ ចំណែក​ភាសា​ខ្មែរ​ប្រែ​ថា គុណជាតិ​ឯណា​ដែល​លាង​ជម្រះ ដុសខាត់ សម្អាត​នូវ​សន្តាន​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ​ស្អាត​ផូរផង់ គុណជាតិ​នោះ​ឈ្មោះ​ថា​បុណ្យ ។…

ភាសាបាលី​ថា បុ​ញ្ញៈ សំស្ក្រឹត​ថា បុណ្យ ចំណែក​ភាសា​ខ្មែរ​ប្រែ​ថា គុណជាតិ​ឯណា​ដែល​លាង​ជម្រះ ដុសខាត់ សម្អាត​នូវ​សន្តាន​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ​ស្អាត​ផូរផង់ គុណជាតិ​នោះ​ឈ្មោះ​ថា​បុណ្យ ។

បុណ្យ​ស្ថិត​នៅ​លើ​ចេតនា គឺ​ការ​ជ្រះថ្លា រីករាយ​ពេញចិត្ត បើ​មិន​មាន​ចេតនា​ទេ ទោះបីជា​បុគ្គល​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​បុណ្យ​ផ្សេង​ៗ​ទៀត​ក្តី ក៏​មិន​ឈ្មោះ​ថា​ ជា​អ្នក​បាន​បុណ្យ​កុសល​ច្រើន​ឡើយ។ហេតុ​នោះ​ហើយ គ្រប់ពេល​ដែល​ធ្វើបុណ្យ​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ ត្រូវ​តែ​ញុំា​ង​ចិត្ត​ឱ្យ​ត្រេកអរ រីករាយ​ជ្រះថ្លា​ជា​និច្ច បើ​មាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ​តិចតួច តូចតាច ក៏​គង់​បាន​ផល​បុណ្យ​ច្រើន ។

រូបតំណាង

សាង​បុណ្យ​កុសល​អ្វី​ដែល​លោក​ចាត់​បញ្ចូល​ថា ​បាន​បុណ្យ​ទាំង​យប់​ទាំង​ថ្ងៃ ? តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ការ​ធ្វើ​អណ្តូង ជីក​ស្រះ ដាំ​ដើមឈើ កសាង​សាលា សាលាឆទាន មន្ទីរពេទ្យ ធ្វើ​ផ្លូវ​…​ជា​ទាន​ឱ្យ​ផល​ដល់​អ្នក​សាង​ទាំង​យប់​ទាំង​ថ្ងៃ បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង ​និង​អស់​អាយុសង្ខារ​ទៅ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​សោយ​សម្បត្តិ​ទិព្វ​អស់​កាល​ជា​យូរអង្វែង ។

ដូច​មាន​អតីតនិទាន​មាណព​ម្នាក់​ឈ្មោះ​មាឃ​នៅ​ស្រុក​មួយ​ជា​មនុស្ស​មាន​និស្ស័យ​ចូល​ចិត្ត​ខាង​ការ​ធ្វើ​ផ្លូវ​ឱ្យ​សាធារណជន​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល ។​គាត់​បបួល​ជន​ដែល​មាន​ន​ស្ស័​យ​ត្រូវ​គ្នា​បាន​៣២​នាក់​រួម​ទាំង​ខ្លួន​ផង​ជា​៣៣​នាំ​គ្នា​ធ្វើ​ថ្នល់​តម្រង់​ទៅ​រាជធានី​។ កាល​ធ្វើ​ទៅ​មាន​អ្នកស្រុក​សួរ​ថា ជន​ទាំងនេះ​ធ្វើ​ផ្លូវ​ទៅ​ណា ? ជន​ទាំង​៣៣​នាក់​នោះ​ឆ្លើយ​ថា ធ្វើ​ផ្លូវ​ទៅ​កាន់​ឋានសួគ៌ ។

រូបតំណាង

ដោយ​អំណាច​នៃ​ការ​សាង​ផ្លូវថ្នល់ បណ្តាជន​ទាំងនោះ​អស់​អាយុសង្ខារ​ទៅ គឺ​មាឃ​មាណព​ទៅ​កើតជា​ព្រះឥន្ទ្រ​ស្តេច​ទេវតា​នៅ​ឋាន​ត្រៃត្រិង្ស​សួគ៌ ចំណែក​ជន​ទាំង​៣២​នាក់​ជា​មិត្តសម្លាញ់​បាន​ទៅ​កើតជា​ទេវបុត្រ ។ ឋាន​នោះ​បាន​ឈ្មោះ​ថា ឋាន​ត្រៃត្រិង្ស​ប្រែ​ថា ឋាន​សាមសិប​បី​តាំងពី​ត្រឹមនោះ​មក ។

នេះ​ជា​អានិសង្ស​នៃ​ការ​សង់​ផ្លូវថ្នល់​ឱ្យ​បាន​សុខ​ស្រួល​ដល់​សាធារណជន តែង​បាន​សេចក្តីសុខ​ស្រួល​ដល់​ខ្លួន​យើង​វិញ ត្រូវ​តាម​គន្លង​ពុទ្ធភាសិត​ថា សុខ​ស្ស ទា​តា មេធាវី សុ​ខំ សោ អ​ធិ​គ​ច្ឆ​តិ ប្រែ​ថា ជន​ដ៏​មាន​ប្រាជ្ញា​ណា​បានឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ ជន​នោះ​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្តីសុខ​ជា​រៀង​រហូត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ