ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នឹង​បន្ត​មាន​កម្មវិធី​ពិព័រណ៍ និង​សកម្មភាព​សម្តែង​សិល្បៈ​ចម្រុះ​ជូន​សាធារណជន​ទស្សនា

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​រយៈ​​ពេល​២​ថ្ងៃ​កន្លង​មកនេះ ចាប់ពី​ថ្ងៃ​ទី​១៤ និង​១៥ ខែធ្នូ​នេះ ព្រឹត្តិការណ៍​រំលឹក​គុណ​

ខេត្ត​សៀម​រា​ប ៖ ​រយៈ​​ពេល​២​ថ្ងៃ​កន្លង​មកនេះ ចាប់ពី​ថ្ងៃ​ទី​១៤ និង​១៥ ខែធ្នូ​នេះ ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឱឡារិក អធិក​អធម្ម ព្រម​ជាមួយ​កម្មវិធី​ជា​ច្រើន ទាំង​បែប​ប្រពៃណី​សាសនា កម្មវិធី​ពិព័រណ៍​បង្ហាញ​សមិទ្ធ​ផល​ការងារ​សំខាន់​ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការ​សម្តែង​សិល្បៈ​ជា​ច្រើន​ទម្រង់​។ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ចូលរួម​ទស្សនា​ស្វែង​យល់​។

លោក ឡុ​ង កុសល អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ ស្អែក នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ សកម្មភាព និង​កម្មវិធី​ជា​ច្រើន​នៅ​តែ​បន្ត ដើម្បី​ឱ្យ​សាធារណៈជន​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី​។

លោក​​បន្ត​ថា ចាប់ពី​ម៉ោង​០៨៖០០​ព្រឹក រហូត​ដល់​ម៉ោង​១៧៖០០​ល្ងាច មាន​តាំង​ពិព័រណ៍​សមិទ្ធផល​ការងារ​សំខាន់​ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការ​តាំង​បង្ហាញ​ពី​សកម្មភាព​នៅ​សារមន្ទីរ សកម្មភាព​ការងារ​តាម​ការដ្ឋាន​នានា​ក្នុង​រមណីយ​ដ្ឋា​ន​អង្គរ និង​សកម្មភាព​ផ្សេង​ៗ រួម​មានការ​តាំងពិព័រណ៍​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បរទេស​។ នៅ​តាម​ស្តង់​បង្ហាញ​នីមួយ​ៗ​មាន​អ្នកជំនាញ​លើ​ផ្នែក​ផ្សេង​ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​ល​។ កម្មវិធី​ខាងលើ​រៀបចំ​នៅ​ទីតាំង​ បរិវេណ​មុខ​ប្រាសាទអង្គរ​វត្ត និង​ការដ្ឋាន​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

លោក​បន្ត​ថា នៅ​ពេល​ល្ងាច​ចាប់ពី​ម៉ោង​១៨ និង​០០ ល្ងាច ដល់​ម៉ោង​២២ និង ០០ យប់​មានការ​សម្តែង​សិល្បៈ​ល្ខោនស្បែក​ធំ សម្តែង​ដោយ​ក្រុម​សិល្បៈ​វត្ត​រាជ​បូ​រណ៍ និង​ព្រឹត្តិការណ៍​ល្បែង​សៀ​ក​ជាដើម​។ មា​នទី​តាំងនៅ​បរិវេណ​ខាងត្បូង នៃ​ទីលាន​បដិសណ្ឋាកិច្ច (​អតីត​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​)​ ។

​លោកអគ្គនាយករង មាន​ប្រសាសន៍​បន្ត​ទៀត​ថា កម្មវិធី​ខាងលើ​នឹង​បើក​ឱ្យ​សាធារណៈជន​ចូលរួម​ទស្សនា​ដោយ​សេរី ក្នុង​ន័យ​នេះ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ