ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​១៧​នាក់ ព្យាយាម​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៨១៥ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​បេង បាន​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ និង​កុមារ​០៥​នាក់ នាំ​យក​មក​អប់រំ ខណៈ​ពួក​គេ​ព្យាយាម​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៨១៥ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​បេង បាន​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ និង​កុមារ​០៥​នាក់ នាំ​យក​មក​អប់រំ ខណៈ​ពួក​គេ​ព្យាយាម​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ។

កម្លាំង​ប៉ុស្តិ៍​ចំបក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ចាត់តាំង​លោក​វរសេនីយ៍ទោ មាស ម៉េ​ង​ហួង មេបញ្ជាការ​រង​ទទួល​ទិស​ប៉ុស្តិ៍​ចំបក់ និង​លោក​វរសេនីយ៍ត្រី ប៊ុ​ន គុណ នាយ​ប៉ុស្តិ៍​ចំបក់ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​បេង បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន​១៧​នាក់ (​ស្រី​០៩​នាក់​) បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​ផ្ទះ ដែល​ម្ចាស់​ទុក​ចោល មួយ​កន្លែង​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក សួង សៅ បាន​អោ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំងនេះ ត្រូវ​បាន​ស្ទាក់​ឃាត់​យក​មក​សួរនាំ និង​អប់រំ ខណៈ​ពួក​គាត់​ត្រូវ​បាន​មេខ្យល់ យក​មក​បោះបង់​ចោល​នៅ​ក្បែរ​ព្រំដែន និង​ពួក​គាត់​បាន​ព្យាយាម​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ។ ប្រជាពលរដ្ឋ​ទាំងនោះ​មក​ពី​ខេត្ត​ចំនួន​០៤ គឺ ៖ ១-​បន្ទាយ​មាន​ជ័យ ២-​ឧត្តរមានជ័យ ៣-​ខេត្តបាត់ដំបង និង​៤-​ខេត្តកំពង់ធំ ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​សួរនាំ ពួក​គាត់​ជិះ​រថយន្តឈ្នួល មក​ចុះ​នៅ​ចំណុច​ផ្លូវ​ចូល​ច្រក​បឹង​បេង រួច​ធ្វើ​ដំណើរ​ទៅ​ឈប់​សម្រាក​ក្នុងផ្ទះ​មួយ​កន្លែង (​ដែល​ម្ចាស់​ទុក​ចោល​) ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពី​ផ្លូវជាតិ បំណង​ឆ្លង​ទៅ​ប្រទេស​ថៃ (​ស៊ីឈ្នួល​កាប់​អំពៅ​) ។

បន្ទាប់​ពី​ធ្វើការ​សួរនាំ និង​ធ្វើ​កិច្ចសន្យា​រួច បាន​ប្រគល់​ពួក​គាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​មាន​វិការ​បន្ត ៕

អត្ថបទសរសេរ ដោយ