ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់បែក​បង្កៃ​១​គ្រាប់ ដាក់​ជាប់​ជា​មួយ​នំ​ខេ​ក នៅ​​ផ្លូវមុខ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ គ្រាប់បែក​បង្កៃ​១​គ្រាប់ ត្រូវ​បាន​អ្នក​ថែ​សួន ប្រទះ​ឃើញ​ដាក់​ជាប់​ជាមួយ​នំ​ខេ​ក

រាជធានីភ្នំពេញ​ ៖ គ្រាប់បែក​បង្កៃ​១​គ្រាប់ ត្រូវ​បាន​អ្នក​ថែ​សួន ប្រទះ​ឃើញ​ដាក់​ជាប់​ជាមួយ​នំ​ខេ​ក នៅ​លើ​ផ្លូវ​រដ្ឋសភា មុខ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​២ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង ៦​ព្រឹក ថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ។

បើ​តាម​សម្ដី​បុរស​ម្នាក់​ឈ្មោះ ហេង ស៊ី​លាភ មុខរបរ​រត់​តាក់ស៊ី បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល ៦និង​១០​នាទី មាន​នារី​កម្មករ​អនាម័យ​ថែ​សួន​ម្នាក់ បាន​មក​ប្រាប់​គាត់​ថា​ «ពូ ! ជួយ​ទៅ​មើល​បន្តិច​មើល ! មាន​ដែក​ស្អី​មូល​ៗ​ជាប់​នំ​ខេ​ក នៅ​លើ​ផ្លូវ ឥឡូវ​ខ្ញុំ​យក​ទៅ​ដាក់​លើ​លើ​សួនច្បារ​ហើយ» ។ ពេល​​គាត់​ទៅ​ដល់​ស្គាល់​ច្បាស់​ថា​គ្រាប់បែក​។ ​គាត់​​ក៏​បាន​រាយការណ៍​ជូន​សន្តិសុខ​ណា​ហ្គា​វើ​ល​ដ៍ រួច​រាយការណ៍​មក​សមត្ថកិច្ច ។

តាម​សម្ដី​នារី​ម្នាក់ (​មិន​ស្គាល់​ឈ្មោះ​) បាន​និយាយ​ថា​៖ នៅ​ម៉ោង​ប្រហែល​ជាង ២​រំលង​អធ្រាត្រ មាន​យុវជន ២​នាក់ ជិះ​ម៉ូតូ​មក​ក្បែរ​សួនច្បារ​មុខ​រដ្ឋសភា និង​សួរ​គ្នា​ថា​ យក​ដាក់​កន្លែង​ណា? ម្នាក់​ទៀត​ឆ្លើយ​ថា​៖ យក​ដាក់​ចំ​ពីមុខ​តែ​ម្ដង​ទៅ ​មួយសន្ទុះពួក​​គេ​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ (​គាត់​មិន​ចាប់អារម្មណ៍​) ។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ ស៊ី​​ម៉ាក់ (CIMAX) បាន​ចុះ​មក​ដល់ បាន​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​កន្លែង​កើតហេតុ រួច​ក៏​សម្រេច បំផ្ទុះ​គ្រាប់បែក​បង្កៃ ០១​គ្រាប់​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ