ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​កូន​ តើ​បណ្តាល​មក​ពី​ភាគី​ស្ត្រី​ឬ​បុរស ?

6 ឆ្នាំ មុន

ជីវិត​គ្រួសារ​ដែល​មាន​សុភ​ម​មង្គល ក្រៅពី​ព្រ​ទ្យ​ស​ម្ប​តិ្ត និង​ការ​ចេះ​យល់ចិត្ត​គ្នា​នោះ គឺ​ការ​មានកូន ។ មិន​ថា​ស្ត្រី ឬ​ក៏​បុរស កាលណា​តែ​គ្មាន​កូន ដូច​ជា​ខ្វះ​របស់​អ្វីមួយ​ក្នុង​ជីវិត គ្រួសារ​ទាំងមូល​ហាក់បីដូចជា​ស្ងាត់ យូរ​ៗ​ទៅ​វា​ធ្វើ​ឱ្យ​

ជីវិត​គ្រួសារ​ដែល​មាន​សុភ​ម​មង្គល ក្រៅពី​ព្រ​ទ្យ​ស​ម្ប​តិ្ត និង​ការ​ចេះ​យល់ចិត្ត​គ្នា​នោះ គឺ​ការ​មានកូន ។ មិន​ថា​ស្ត្រី ឬ​ក៏​បុរស កាលណា​តែ​គ្មាន​កូន ដូច​ជា​ខ្វះ​របស់​អ្វីមួយ​ក្នុង​ជីវិត គ្រួសារ​ទាំងមូល​ហាក់បីដូចជា​ស្ងាត់ យូរ​ៗ​ទៅ​វា​ធ្វើ​ឱ្យ​គ្រួសារ​គ្មាន​សុភមង្គល និង​អាច​ឈាន​ទៅ​ដល់​ការ​បែកបាក់​គ្រួសារ​ថែម​ទៀត​ផង ។

លោកស្រី​វេជ្ជបណ្ឌិត Wanakan inghasena ពី​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ជំនាញ​ខាង​ផ្នែក​ស្ត្រី​ប្រចាំ​ប្រទេស​ថៃ ឲ្យ​ដឹង​ថា ការ​គ្មាន​កូន​មិន​ប្រាកដ​ថា​បណ្តា​មក​ពី​ស្ត្រី​ទេ ពេល​ខ្លះ​ក៏​អាច​មក​ពី​បុរស​ជា​ប្តី​ផង​ដែរ ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​បុរស ឬ​ក៏​ស្ត្រី មួយ​ចំនួន​មិន​អាច​មានកូន​បាន​ដូច​ជា ៖

-​កត្តា​បុរស ៖ អាច​បណ្តាល​មក​ពី​មេជី​វិត​បុរស​ខ្សោយ ឬ​ក៏​ស្ទះ​ទឹកកាម​ដែល​មិន​អាច​ឲ្យ​មេជី​វិត​ឈ្មោល​ចេញ​មក​បាន ។
-​កត្តា​ស្ត្រី ៖ អាច​បណ្តាល​មក​ពី​ស្បូន​របស់​ស្ត្រី​ខ្សោយ ឬ​ក៏​មាន​ជំងឺ ជួនកាល​អាច​ទាក់ទង​ទៅ​នឹង​ពង​បង្ក​កំណើត​(​មេជី​វិត​របស់​ស្ត្រី​) មិន​ប្រក្រតី ឬ​ក៏​ការ​រួម​ភេទ​ខុសពេល​វេលា​ជាដើម ។

លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា កាលណា​រៀប​ការ​យូរហើយ​នៅ​តែ​គ្មាន​កូន គូ​ស្វាមីភរិយា​គួរតែ​ទៅ​ពិនិត្យ​សុខភាព​ទាំង​ពី​នាក់ ដើ​ម្ប​រក​មូលហេតុ​ពិតប្រាកដ ហើយ​ការ​ព្យាបាល​ឲ្យ​បាន​សម​ស្រប ឬ​ក៏​ជ្រើសរើស​វិធី​បង្ក​កំណើត​តាម​បច្ចេកវិទ្យា​ទំនើប ផ្សេង​ៗ ដើម្បី​ឲ្យ​គ្រួសារ​ទាំងមូល​កាន់តែ​មាន​សុភមង្គល​ដោយសារ​តែ​ការ​មានកូន​នេះ ។ ការ​គ្មាន​កូន​មិនមែន​តែ​ជា​បញ្ហា​សាកល​នោះ​ទេ ពោ​ល​គឺជា​បញ្ហា​របស់​គ្រួសារ​ទាំងមូល ។ ការ​ស្វែងរក​ដៃគូ​ពិភាក្សា ពិសេស​គ្រូពេទ្យ​ជំនាញ​ផ្នែក​បង្ក​កំណើត​គឺជា​ជម្រើស​ដល់​ប្រសើរ​បំផុត កុំ​បណ្តោយ​ទុក​យូរ​រហូត​មានការ​រកាំរកូស ដោយសារ​តែ​បញ្ហា​នេះ ព្រោះ​បច្ចុប្បន្ន​នេះ​បញ្ហា​គ្មាន​កូន​លែង​ជា​ឧបសគ្គ​ទៀត​ហើយ ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប​ៗ ៕