ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​មេជី​វិត​ឈ្មោល​មាន​សុខភាព​ល្អ ? (18+)

6 ឆ្នាំ មុន

ការ​មានកូន​គឺជា​បទ​ពិសោធ​ដ៏​ពិសេស ។ វា​អាច​ជា​សុបិន​ក្លាយ​ការណ៍​ពិត​សម្រាប់​មនុស្ស​មួយ​ចំនួន​! ប៉ុន្ដែ​នៅ​ពេល​ដែល​អ្នក​មិន​អាច​មាន​ផ្ទៃពោះ វា​ពិតជា​រឿង​ដ៏​លំបាក​សម្រាប់​អ្នក ។

ជា​ការណ៍​ពិត​ណាស់ ការ​រៀន​ពី​របៀប​ដើម្បី​ធ្វើ​ឱ្យ​

ការ​មានកូន​គឺជា​បទ​ពិសោធ​ដ៏​ពិសេស ។ វា​អាច​ជា​សុបិន​ក្លាយ​ការណ៍​ពិត​សម្រាប់​មនុស្ស​មួយ​ចំនួន​! ប៉ុន្ដែ​នៅ​ពេល​ដែល​អ្នក​មិន​អាច​មាន​ផ្ទៃពោះ វា​ពិតជា​រឿង​ដ៏​លំបាក​សម្រាប់​អ្នក ។

ជា​ការណ៍​ពិត​ណាស់ ការ​រៀន​ពី​របៀប​ដើម្បី​ធ្វើ​ឱ្យ​មេជី​វិត​ឈ្មោល​របស់​អ្នកមាន​សុខភាព​ល្អ​សម្រាប់​ការ​មានកូន គឺ​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។ ដូច្នេះ​សូម​មើល​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​មេជី​វិត​ឈ្មោល​របស់​អ្នកមាន​សុខភាព​ល្អ ។

១-​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់
ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គុណភាព​នៃ​ជីវិត​របស់​អ្នកមាន​ភាព​ប្រសើ​ឡើង​នោះ​ទេ វា​ក៏​ធ្វើ​ឱ្យ​សុខភាព​មេជី​វិត​ឈ្មោល​ប្រសើរ​ឡើង​ផង​ដែរ បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ច្រើន ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មានការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ការ​មាន​ផ្ទៃពោះ និង​ចំនួន​មេជី​វិត​ឈ្មោល ។ បុរស​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម ទៅ​ដល់​កម្រិត​ខ្ពស់ ឬ​យ៉ាង​ហោច​ណាស់ ១៥​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​មាន​កំហាប់​មេជី​វិត​ឈ្មោល​ល្អ​បំផុត ។

២-​ចៀសវាង​ទទួលទាន​សាច់​កែ​ច្នៃ
ការ​មិន​ទទួលទាន​សាច់​ក្រហម​ដែល​កែ​ច្នៃ​គឺជា​ជម្រើស​ដ៏​ល្អ ដោយសារ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម សារធាតុ​ធ្វើ​ឲ្យ​សាច់​មិន​ងាយ​ខូច និង​សារធាតុ​គីមី​អាថ៌​កំបាំង​ជា​ច្រើន​។ រឿង​ដែល​កាន់តែ​អាក្រក់ គឺ​វា​អាច​ប៉ះពាល់​ដល់​គុណភាព​មេជី​វិត​ឈ្មោល​របស់​អ្នក ។

ឧស្សាហកម្ម​សាច់​សព្វ​ថ្ងៃនេះ​បាន​ប្រើ​ថ្នាំ​អ៊័​រ​ម៉ូ​ន​ដូច​ជា​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន និង​អ៊័​រ​ម៉ូ​ន​ប្រូ​សេ​ស្តេ​រ៉ូ​ន​ចាក់​ចូល​ទៅ​ក្នុង​សត្វ​គោ​ដើម្បី​ធ្វើ​ឲ្យ​ពួក​វា​ឆាប់​ធំធាត់ ។ អ៊័​រ​ម៉ូ​ន​ទាំងនេះ​នឹង​មាន​ក្នុង​សាច់​ដែល​អ្នក​បរិភោគ ដែល​វា​អាច​មាន​ផល​អាក្រក់​សម្រាប់​បុរស ។ នៅ​ពេល​ដែល​អ៊័​រ​ម៉ូ​ន​ទាំងនេះ​មាន​កម្រិត​ខ្ពស់​ក្នុង​ខ្លួន​បុរស វា​នឹង​កាត់​បន្ថយ​ចំនួន និង​កំហាប់​របស់​មេជី​វិត​ឈ្មោល ។ សូ​ម្បី​តែ​ចលនា​របស់​មេជី​វិត​ឈ្មោល​ក៏​រង​ផល​ប៉ះពាល់​ដែរ ។

៣-​បរិភោគ​ត្រី​ឲ្យ​បាន​ច្រើន
អ្នក​គួរតែ​ទទួល​ត្រី​ឲ្យ​បាន​ច្រើន ជំនួស​ឲ្យ​ការ​ទទួលទាន​សាច់ ។ ការ​បរិភោគ​ត្រី​អាច​ជួយ​ពង្រឹង​ចំនួន និង​កំហាប់​មេជី​វិត​ឈ្មោល ។ វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ Omega-3 ខ្សែ​វែង ដែល​ជា​សារធាតុចិញ្ចឹម​ជួយ​រាង​កាយ​ឲ្យ​ផលិត​មេជី​វិត​ឈ្មោល​បាន​ច្រើន ។

៤-​បរិភោគ​ដំណាំ​សរីរាង្គ
ប្រសិនបើ​អ្នក​ចង់​បង្កើន​គុណភាព​នៃ​មេជី​វិត​ឈ្មោល​របស់​អ្នក សូម​ជ្រើស​យក​អាហារ​សរីរាង្គ ។ ថ្នាំ​សម្លាប់​សត្វល្អិត​អាច​រំខាន​ដល់​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​ដោយ​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​របស់​អ្នក ។ សារធាតុ​គីមី​មួយ​ចំនួន​ដូច​ជា សារធាតុ endosulfan និង dimethoate នឹង​បណ្តាល​ឲ្យ​មានការ​ស្លាប់​កោសិកា​អំឡុង​ពេល​ដែល​មានដំណើរ​ការ​ផលិត​មេជី​វិត​ឈ្មោល ។

៥-​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង
ការ​ទទួលទាន​គ្រឿង​ស្រវឹង​ញឹកញាប់​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ចំពោះ​សុខភាព​របស់​អ្នក ហើយ​សូ​ម្បី​មេជី​វិត​ឈ្មោល​របស់​អ្នក​ក៏​រង​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​នេះ​ផង​ដែរ ។ ការ​សេព​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​រង​ការ​បំផ្លាញ​ដោយសារ​អុកស៊ីតកម្ម​ដែល​អាច​បំផ្លាញ DNA របស់​មេជី​វិត​ឈ្មោល ។ បរិមាណ កំហាប់ និង​ចំនួន​សរុប​នៃ​មេជី​វិត​ឈ្មោល​នេះ​ក៏​នឹង​ថយ​ចុះ ។ ចលនា​មេជី​វិត​ឈ្មោល​ក៏​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ ៕