ខេត្តកំពង់ឆ្នាំង ៖ តម្លៃស្រូវក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២២ តម្លៃ១០៨០រៀល , ស្រូវក្រអូបសើម ក្នុង១គីឡូក្រាម គ្រាដែលការប្រមូលផលសរុបបានចំនួន៣៦១,២៣៨តោន ស្មើនឹង៨៥,៣៣%លើផ្ទៃដីសរុបជាង១៤០ពាន់ហិកតា ។

ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករទូទាំងខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ បានចំនួន៣៦១,២៣៨តោន លើផ្ទៃដី១២១,៧៣២ហិកតា ស្មើនឹង៨៥,៣៣% នៃផ្ទៃដីសរុបចំនួន១៤២,៦៦៦ហិកតា ។ នេះបើយោងតាមរបាយការ របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងនោះ ស្រូវស្រាលមានចំនួន២៦,៨៤២ហិកតា ផលស្រូវសរុបចំនួន១១៥,៦៥៦តោន, ស្រូវកណ្ដាល៦៥,០៣១ហិកតា ផលស្រូវសរុបចំនួនសរុបចំនួន២២៤,២២៧តោន, ស្រូវធ្ងន់២៩,៨៥៩ហិកតា, ផលស្រូវសរុបចំនួន១០៦,២០៥តោន ។ ចំពោះទិន្នផលស្រូវចម្រុះចាប់ពីជាង៣ ទៅជាង៤តោនក្នុង១ហិកតា។

យ៉ាងនេះក្តី ចំពោះតម្លៃស្រូវឆ្នាំនេះ ស្រូវក្រអូបមានចំនួន១.០៣០រៀល ក្នុង១គីឡូក្រាមទាបជាងឆ្នាំចាស់(១០រៀល) ក្នុងមួយគីឡូក្រាម, ស្រូវចម្រុះសើម ជាមធ្យម៨៥០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំចាស់ (២០រៀល)ក្នុង១គីឡូក្រាម , និងស្រូវOMសើម ៩០០រៀលក្នុង១គីឡូក្រាម ទាបជាងឆ្នាំចាស់(១០រៀល) ក្នុង១គីឡូក្រាម ។

យ៉ាងនេះក្តី តម្លៃស្រូវគ្រប់ប្រភេទកាលពីសប្តាហ៍មុន ទាបជាងឆ្នាំចាស់ (៨០រៀល)ក្នុង១គីឡូ
ក្រាម ៕






ចែករំលែកព័តមាននេះ