ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់លើកនេះមានលក្ខណៈល្អជាងមុន
ខេត្តត្បូងឃ្មុំ ៖ គណៈបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការិយាល័យចំនួន១.២៧៩ ក្នុងនោះមានចំនួន៦៤ឃុំ-សង្កាត់
ខេត្តត្បូងឃ្មុំ ៖ គណៈបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការិយាល័យចំនួន១.២៧៩ ក្នុងនោះមានចំនួន៦៤ឃុំ-សង្កាត់
ខេត្តត្បូងឃ្មុំ ៖ គណៈបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការិយាល័យចំនួន១.២៧៩ ក្នុងនោះមានចំនួន៦៤ឃុំ-សង្កាត់ នៅទឹកដីខេត្តត្បូងឃ្មុំ
គឺឃើញមានគណបក្សចំនួន២ប៉ុណ្ណោះដែលលេចធ្លោជាងគេ។ ក្នុងនោះគឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៤៦ឃុំ-សង្កាត់ និងគណបក្សសង្គ្រោះជាតិ ទទួលបានចំនួន១៨ឃុំ-សង្កាត់។ រីឯបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះទាំង៣ ក្នុងនោះមាន នគរបាល កងរាជអាវុធហត្ថ និងទាហាន រាប់ពាន់នាក់ត្រូវបានពង្រាយតាមការិយាល័យបោះឆ្នោតនីមួយៗ ហើយគណបក្សទាំង២បានទទួលស្គាល់លទ្ធផលការបោះឆ្នោតផងដែរ។
លោក សុខ ឈិន ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី៨ មិថុនា ២០១៧ថា ចាប់តាំងពីពេលដែលមានយុទ្ធនាការ រកសំឡេងឆ្នោតហើយមកដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ ឃើញថា មានភាពល្អប្រសើរជាងអាណត្តិមុនៗ។ ក្នុងនោះលទ្ធផលគឺគណបក្សប្រជាជនកម្ពុជាទទួល បានចំនួន៤៦ឃុំ-សង្កាត់ និងគណបក្សសង្គ្រោះជាតិទទួលបានចំនួន១៨ឃុំ-សង្កាត់ផងដែរ ។ ហើយក៏មានបណ្តឹងចំនួន៣ករណីក្នុងនោះគឺនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលពុំមានលក្ខណៈធំដុំឡើយ។
ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា ចាប់តាំងពីពេលឃោសនានៅថ្ងៃដំបូងរហូតដល់ទៅ២សប្តាហ៍នោះ កម្លាំងនគរបាលខេត្តមានចំនួន១.៤៥៦នាក់ កម្លាំងកងអាវុធហត្ថចំនួន៧៨នាក់ និងកម្លាំងទាហានចំនួន១២០នាក់។ ត្រូវបានបែងចែកទៅតាមមុខព្រួញសំខាន់ៗតាមបណ្តាស្រុក-ក្រុងចំនួន៧ ដោយធានាបាននៅពេលដែលមានការដង្ហែ ពីគណបក្សនយោបាយផ្សេងៗ មិនឲ្យមានការប៉ះទង្គិចគ្នានោះទេ គឺបញ្ចៀសបានគ្រប់បញ្ហាទាំងអស់។
ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត មានប្រសាសន៍បន្តថា នៅថ្ងៃបោះឆ្នោតបានមកដល់ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងទាហាន ព្រមទាំងគណៈបញ្ជាការស្រុកបានអង្គុយធ្វើការជាមួយគ្នា នៅពេលណាដែលមានរឿងហេតុកើតឡើង ត្រូវបានដោះស្រាយជាបន្ទាន់ភ្លាមៗតែម្តង។ ហើយនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ មានសមត្ថកិច្ចបានយាមប្រចាំការដើម្បីជួយសម្រួលដល់ពលរដ្ឋក្មេងចាស់ប្រុសស្រីដែលបានមកបោះឆ្នោត ដោយធានាបានល្អប្រសើរមិនមានហេតុការណ៍អសកម្មណាមួយនោះទេ សូម្បីតែអង្គការក្រៅរដ្ឋាភិបាល ដែលបានតាមដានការបោះឆ្នោតនោះរួមជាមួយនឹងគណបក្សនយោបាយផ្សេងៗទៀត បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងលើផងដែរ៕
ចែករំលែកព័តមាននេះ