រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សមាគម ស.ក.ស.អ សាខាក្រសួងព័ត៌មាន សមាគមនារីអាស៊ានកម្ពុជា(AWC) និងសប្បុរសជន ជាមួយកុមារអូទីស្សឹម បានប្រារព្ធពិធី អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៨ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកបាននោះទេ» នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល ។
![Picture]()
![Picture]()
នៅក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៨ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស តំណាងឯកឧត្តម លោកជំទាវ ក៏មានវត្តមាន លោកជំទាវឧកញ៉ា យិន ផានី្ន ថុងអ៊ុយប៉ាង លោកនិងលោកស្រី ជាច្រើននាក់ផងដែរ ។
![Picture]()
ថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរនេះផងដែរ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា នៃក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា៖ «ដំបូងឡើយ នៅក្នុងឆ្នាំ២០១៥ ខ្ញុំបានមកសួរសុខទុក្ខកុមារអូទីស្សឹម ជាមួយស្វាមីនាងខ្ញុំគឺឯកឧត្តម ខៀវ កាញារីទ្ធ ដែលសាលានេះដំបូងឡើយគ្រាន់តែជាផ្ទះជួលទេ ហើយមានទឹកភ្ញៀងលេចដក់ចូលក្នុងសាលា ដែលបានធ្វើអោយខ្ញុំឃើញក្មេងទាំងនោះស្លុតចិត្តជាខ្លាំង ព្រោះយើងធ្លាប់តែលឺក្នុងសៀវភៅតាមរយៈការសិក្សា តែយើងមិនបានឃើញនិងជួបផ្ទាល់ ដល់ទៅពេលជួបផ្ទាល់មិនមែនចំនួនតិច ហើយលោកគ្រូអ្នកគ្រូដែលនៅទីនោះ មើលថែពិបាក ដូចនេះមានដាក់អារម្មណ៍មួយគិតថា នឹងចង់ជួយសាលាអង្គការជំនួយនៃក្តីសង្ឃឹម ចាប់តាំងពីថ្ងៃនោះមក» ។
![Picture]()
លោកជំទាវ ខៀវ ទេពរង្ស៊ី បន្តថា ថ្ងៃនោះដែរ យើងក៏សម្រេចចិត្តបរិច្ចាគដីមួយឡូរ៍ជូនដល់អង្គការ គ្រែងលរមានអ្នកផ្សេងជួយឧបត្ថម្ភ ដើម្បីបានសង់សាលា ។ ដូចនេះមកដល់ពេលបច្ចុប្បន្ន មិនត្រឹមតែមានសប្បុរសជនឧបត្ថម្ភនោះទេ គឺទាំងរាជរដ្ឋាភិបាលកម្ពុជាក៏បានជួយយ៉ាងពេញទំហឹងផងដែរ ជាមួយគ្នានេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានចាត់ក្រុមការងារមកចុះសួរសុខទុក្ខជារៀងរាល់ឆ្នាំផងដែរ ។
![Picture]()
នៅក្នុងពិធីនេះផងដែរ លោកជំទាវ ខៀវ ទេពរង្ស៊ី តំណាងអោយសប្បុរសជនទាំងអស់បាននាំយកអំណោយ សម្ភារ និងថវិកាមួយចំនួន ជូនសាលាផងដែរ។ និងចុងក្រោយនៃកម្មវិធី ក៏មានការប្រគល់លិខិតថ្លែងអំណរគុណចំពោះសប្បុរសជន ការបង្ហោះប៉េងប៉ោង និងកាត់នំខេកផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ