ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ផ្តាំទៅលោក ស៊ន តារា កុំវិភាគខុសច្រើនពេកល្មមធ្វើអ្នកចេះដឹងខ្លះហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រាប់​ទៅ​លោក ស៊ន តារា សមាជិក​សកម្ម​មួយ​របស់​ក្រុមប្រឆាំង​ឱ្យ​ល្មម​ធ្វើ​អ្នកចេះ​អ្នកដឹង​ខ្លះ​ដោយ​កុំ​វិភាគ​ខុស​ខ្លាំង​ពេក​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រាប់​ទៅ​លោក ស៊ន តារា សមាជិក​សកម្ម​មួយ​របស់​ក្រុមប្រឆាំង​ឱ្យ​ល្មម​ធ្វើ​អ្នកចេះ​អ្នកដឹង​ខ្លះ​ដោយ​កុំ​វិភាគ​ខុស​ខ្លាំង​ពេក​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ពល​ខ្មែរ​ជិត​២​ពាន់​នាក់​នៅ​ទ្វីបអឺរ៉ុប នា​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា​៖ «​អា​ក្មួយ ស៊ន តារា​អើយ ! ហ្អែ​ង​ល្មម​ធ្វើ​អ្នកចេះ​អ្នកដឹង​ខ្លះទៅ​ដល់​អ​ញ្ចឹ​ង​ៗ​ពេក ហ្អែ​ង​យ៉ាប់​ណាស់​»​។

សម្តេច​បាន​លើក​ឡើង​ថា មនុស្ស​ភាគច្រើន​បាន​មើលទៅ​លោក ស៊ន តារា ជា​មនុស្ស​គ្មាន​បាន​ការណ៍​។​ប៉ុន្តែ​សម្តេច​មិន​បាន​ប្រើប្រាស់​ពាក្យអសុរស​ចំពោះ​លោក ស៊ន តារា នោះ​ទេ ដោយសារ​តែ​លោក ស៊ន តារា ក៏​មិន​បាន​ប្រើប្រាស់​ពាក្យអសុរស​ចំពោះ​សម្តេច ដូច​លោក គឹ​ម សុខ នោះ​ឡើយ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​រំលឹក​អំពី​ពាក្យ​សម្តី​មិន​សមរម្យ​របស់ លោក គឹ​ម សុខ កាល​នៅ​ជា​យុវជន​គណបក្ស​នរោត្តម​រណឫទ្ធិ​។ សម្តេច​បាន​ចាត់​ទុក​ថា មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​នោះ​រលំរលាយ ដោយសារ​តែ​មាន​សមាជិក​បែប​នេះ​។​នៅ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទ្វីបអឺរ៉ុប​ដែល​មក​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្តាំ​ទៅ​លោក ស៊ន តារា ផង​ដែរ​ថា កុំឱ្យ​យក​ត្រកូល ហ៊ុន ធ្វើ​ជាស​ត្រូវ​ដោយសារ​តែ​ត្រកូល ហ៊ុន មាន​បញ្ញវ័ន្ត​ច្រើន​ណាស់ និង​មាន​ចំនួន​ច្រើន​ផង​ដែរ​។

fbt

សម្តេច​បញ្ជាក់​ថា​៖«​ដាក់​ចេញ​គោលដៅ​កម្ចាត់​ត្រកូល​ហ៊ុន គឺ​ខុសឆ្គង​ខាង​យុទ្ធសាស្ត្រ​ហើយ​ក្មួយ បើ​អ្នកឯង​កម្ចាត់​គណបក្ស​ប្រជាជន​បាន ទើប​អ្នកឯង​ជីក ឫសគល់​ត្រកូល​ហ៊ុន​បាន​ហើយ​កុំ​ស្រមើល​ស្រមៃ​ថា នៅ​ជួរ​គណបក្ស​ប្រជាជន​មក​គាស់​រំលើក​ត្រកូល​ហ៊ុន​ចេញ​នោះ​គេ​មិន​ល្ងង់​រហូត​ដល់​ស​ម្លា​.​ប់​ខ្លួន​ដូច​ក្រុម​អ្នកឯង​ទេ​»​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បាន​បន្ត​ថា​៖ «​កុំ​ស្រមើល​ស្រមៃ​ថា ស ខេ​ង នឹង​ដណ្តើម​យក​អំណាច​ពី​ហ៊ុន សែន កុំ​សង្ឃឹម​ឥឡូវ​ស ខេ​ង កំពុង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ស្តីទី ហើយ​កុំ​ចេះ​តែ​ថា ហ៊ុន សែន មក​ហ្នឹង​អត់​ផ្ទេរអំណាច​ឱ្យ​ស ខេ​ង​»​។

សម្តេច​បាន​ចាត់​ទុក​ថា អ្នក​ទាំងនោះ​មិន​ទាន់​ចេះ​ធ្វើ​ការងារ​រដ្ឋ ខណៈ​សម្តេច​បាន​ចេញ​សេចក្តីសម្រេច​បែងចែក​តួនាទី និង​ការ​ទទួលខុសត្រូវ​ជូន​ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​តាំងពី​ដើម​អាណត្តិ​ម្ល៉េះ ដោយ​ក្នុង​នោះ សម្តេច​ក្រឡាហោម ស ខេ​ង ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ពេល​អវត្តមាន​សម្តេច​នៅ​ក្នុង​ប្រទេស​។

សូម​ជម្រាប​ថា ការ​ណែនាំ​ទៅ​កាន់​សមាជិក​ក្រុមប្រឆាំង​មួយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​សង្កេត​ឃើញ​ថា លោក ស៊ន តារា វិភាគ​ខុសឆ្គង​ជា​ច្រើន​រឿង​កន្លង​មក ក្នុង​នោះ​មានរឿង​សម្តេច​មិន​បាន​ចូលរួម​ប្រជុំ G20 នៅ​ឥណ្ឌូ​នេ​ស៊ី​កន្លង​ទៅ​ដោយសារ​តែ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​រឿង​មិន​ប្រារព្ធ​បុណ្យអុំទូក​កន្លង​ទៅ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ