ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​កោះហៅ​ចាងហ្វាង​គេហទំព័រ​ម្នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ប្រើ​ហិ​.​ង្សា​លើ​មន្ត្រី​យោធា

1 ឆ្នាំ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ចាង​ហ្វាង​គេហទំព័រ​មួយ ដែល​មានឈ្មោះ​ថា «​កម្ពុជា​តេ​ជោ​សន្តិភាព​» ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​លើ​ករណី​មន្ត្រី​យោធា​ម្នាក់​ប្តឹង​ចោទប្រកាន់​ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ចាង​ហ្វាង​គេហទំព័រ​មួយ ដែល​មានឈ្មោះ​ថា «​កម្ពុជា​តេ​ជោ​សន្តិភាព​» ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​លើ​ករណី​មន្ត្រី​យោធា​ម្នាក់​ប្តឹង​ចោទប្រកាន់​ពាក់ព័ន្ធ​ពី​បទ​.​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស «​ដោយ​ប្រើ​អាវុធ​» បទ​.​គំ​រា​.​ម​កំហែង​ថា​នឹង​ស​ម្លា​.​ប់ និង​បទ​.​កំហែង​យក ប្រព្រឹត្ត​នៅផ្ទះ​សំណាក់​ក្នុង​រាជធានី​ភ្នំពេញ​។

យោង​តាម​ដីកាកោះ​លើក​ទី​១​នេះ ចេញ​ដោយ​លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ តម្រូវ​ឈ្មោះ ស៊ិ​ន ឡូត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ ស​ង្លា​ត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​ជា​ចាងហ្វាង​គេហទំព័រ (​កម្ពុជា​តេ​ជោ​សន្តិភាព​) និង​ជា​ម្ចាស់ផ្ទះ​សំណាក់ «​មង្គល​លាភ​» ឱ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​លើ​បណ្តឹង​របស់​មន្ត្រី​យោធា​ម្នាក់ ដែល​បាន​ប្តឹង​ចូល​ទៅ​ស្ថាប័ន​អយ្យការ ដោយ​កំណត់​មិន​ឲ្យ​លើស​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ នោះ​ឡើយ​។

ដើមចម​នៃ​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា លោក ឆឹង វី​រៈ​មុនី​រ៉េ​ត ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ បាន​ណាត់​គូស្នេហ៍ ដើម្បី​ទៅ​ជួប​គ្នា​នៅផ្ទះ​ណា​ក់មួយ​ឈ្មោះ «​មង្គល​លាភ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូម​តា​ងួ​ន ផ្លូវ​ទ័ពអាកាស សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ពេល​ជន​រង​គ្រោះ​ទៅ​ដល់ ក៏​មាន​នារី​ម្នាក់​ទំនងជា​ម្ចាស់ផ្ទះ​សំណាក់ បាន​ហុច​សោ​បន្ទប់​ឲ្យ​ភ្ញៀវ ដែល​បន្ទប់​នោះ​ស្ថិត​នៅ​ជាន់​ខាងលើ​។ លុះ​ពេល​បាន​សោ​ហើយ ជន​រង​គ្រោះ​ក៏​ឡើង​ចូល​ទៅ​កន្លែង​សមរម្យ តែ​ដោយសារ​បន្ទប់​នោះ​អត់​មាន​ទឹកបរិសុទ្ធ​សម្រាប់​ប្រើប្រាស់ ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ថា «​សុំ​ទឹក​សុទ្ធ​១​ដប​ផង ព្រោះ​ក្នុង​បន្ទប់​នេះ​អត់​មានទឹក​ផឹក​ទេ​»​។ ពេល​នោះ​ស្ត្រី​ដែល​ជា​ម្ចាស់ផ្ទះ​សំណាក់​ក៏​បាន​ឆ្លើយ​តប​ថា «​ចាំ​បន្តិច​គាត់​យក​ទៅ​ឲ្យ​» ហើយ​ជន​រង​គ្រោះ​ក៏​ចូល​ងូត​ទៅ​ងូតទឹក​ទៅ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ងូតទឹក​រួច ជន​រង​គ្រោះ​បាន​ចេញ​មក​វិញ ក៏​ឃើញ​ទឹក​សុទ្ធ​១​ដប​នៅ​មាត់ទ្វារ​បន្ទប់ ហើយ​ជន​រង​គ្រោះ​បម្រុង​យក​មក​ផឹក ក៏​ស្រាប់​លេចមុខ​បុរស​ម្នាក់​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​មិន​ស្គាល់​ម៉ាក បាញ់​ចំនួន​១​គ្រា​.​ប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង និង​បាន​ច្រាន​ទ្រូង​ជន​រង​គ្រោះ​ធ្វើការ​គំ​រា​.​ម​កំហែង រួច​រុញ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​ក៏​បាន​យក​ដែកថ្នាំងអំពៅ​ប្រហែល​៧​តឹក​វា​.​យ​សន្ធាប់​ផ្ទួន​ៗ​ទៅ​លើ​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​យកដៃ​រង តែ​ត្រូវ​ជន​នោះ​ចាប់​បោ​.​ក​ក្បាល​ទៅ​ឥដ្ឋការ៉ូ បង្ក​ឲ្យ​មាន​របួស​ស្នាម​ជាំ​ដៃជើង និង​ជាំភ្នែក​ទាំង​សងខាង ហើយ​ថែម​ទាំង​ស្រែក​គំ​រា​.​ម​មិន​ឲ្យ​ត​.​ដៃ​ទៀត​ផង​។

ពាក្យបណ្តឹង​ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​ជន​ដៃដល់​បាន​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​សំណាក់​ក៏​នៅ​ទីនោះ​ដែរ ហើយ​ពួក​គេ​ថែម​ទាំង​ថត​វី​ដេ​អូ ដោយ​ចោទប្រកាន់​ថា ជន​រង​គ្រោះ​ប៉ុនប៉ង​ចាប់​រំ​លោ​.​ភ​ប្រពន្ធ​គេ​។ ដោយ​ឃើញ​ទ​ង្វើ​យ៉ាង​ដូច្នេះ ជន​រង​គ្រោះ​បាន​ព្យាយាម​រក​មធ្យោបាយ ដើម្បី​គេចខ្លួន​ឲ្យ​ផុត​ពី​អំពើ​ហិ​.​ង្សា​នោះ​។ ខណៈ​ពេល​ជន​ដៃដល់​មានការ​ធ្វេសប្រហែស ជន​រង​គ្រោះ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​ចេញពី​ទីនោះ​ទៅ ដោយ​បន្សល់​ទុក​ម៉ូតូ​ម៉ា​កឡេត​មួយ​គ្រឿង​នៅផ្ទះ​សំណាក់ «​មង្គល​លាភ​»​នោះ ។

នៅ​ក្នុង​ពាក្យបណ្ដឹង ជន​រង​គ្រោះ​បាន​សំណូមពរ​ឲ្យ​តំណាង​អយ្យការ ធ្វើការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ទៅ​លើ​ជន​ដៃដល់​ឈ្មោះ ស៊ិ​ន ឡូត និង​បក្សពួក​តាម​ផ្លូវច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០ លាន​រៀល​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​លើ​ពាក្យបណ្តឹង​ខាងលើ​នេះ លោក ស៊ិ​ន ឡូត ដែល​រង​នូវ​ការ​ចោទប្រកាន់​នោះ ក៏​បាន​ទូរស័ព្ទ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ នេះ​ថា លោក​ជា​អ្នក​សារ​ព័​តិ​មាន មិន​មាន​អាវុធ​ប្រើប្រាស់​នោះ​ទេ ហើយ​រឿងហេតុ​ដែល​កើតឡើង​នៅ​ថ្ងៃ​នោះ​ដែរ ដោយសារ​តែ​គេ​មានការ​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​រំ​លោ​.​ភ​បំពាន​មក​លើ​ភរិយា​របស់​ខ្លួន ដែល​ក្នុង​នាមខ្លួន​ជា​ប្ដី មិន​អាច​ទទួលយក​បាន​ឡើយ​។

លោក ស៊ិ​ន ឡូ​ន បញ្ជាក់​ទៀត​ថា លោក​មិន​ជំទាស់​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ដែល​ពេល​នេះ​លោក​បាន​ពឹងពាក់​មេធាវី​ការពារ​ដោយ​ផ្លូវច្បាប់ ដើម្បី​ដាក់​ពាក្យសុំ​ពន្យា​ពេល​ក្នុង​ការ​ឆ្លើយ​។

តែ​យ៉ាងណា​ក្តី ករណី​ខាងលើ​នេះ ដើម្បី​ឲ្យ​មាន​ភាព​ស្អាតស្អំ​ទាំង​សងខាង​វិញ​នោះ ភាគី​ទាំង​ពីរ​គួ​តែ​ជួប​សន្ទនា​គ្នា​នៅ​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ ដោយ​បង្ហាញ​ភស្តុ​តាង​ដែល​មាន​រៀង​ៗ​ខ្លួន​ផង​ដែរ មិន​អាច​គេចវេស​ពី​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​នោះ​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ