ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! មនុស្ស​នៅ​ក្នុងផ្ទះ បែរជា​គាស់​ទ្វារ​ចូល​យក​អស់​ជាង​៤​ពាន់​ដុល្លារ តែ​ចប់​ត្រឹម GPS

1 ឆ្នាំ មុន
  • ភ្នំពេញ

ចោរ​គាស់​ផ្ទះ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ហើយ​ចូល​លួច​យក​បាន​ទូរស័ព្ទ​១​គ្រឿង និង​លុយ​សរុប​ជាង​៤​ពាន់​ដុល្លារ បន្ទាប់​មក​បាន​នាំ​គ្នារ​ត់ទៅ​សម្ងំ​ជក់​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ហើយ​ក៏​ត្រូវ​អស់លក្ខណ៍​ត្រឹម​ប្រព័ន្ធ​តាមដាន

រាជធានី​ភ្នំពេញ ៖ ចោរ​គាស់​ផ្ទះ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ហើយ​ចូល​លួច​យក​បាន​ទូរស័ព្ទ​១​គ្រឿង និង​លុយ​សរុប​ជាង​៤​ពាន់​ដុល្លារ បន្ទាប់​មក​បាន​នាំ​គ្នារ​ត់ទៅ​សម្ងំ​ជក់​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ហើយ​ក៏​ត្រូវ​អស់លក្ខណ៍​ត្រឹម​ប្រព័ន្ធ​តាមដាន GPS ដែល​ភ្ជាប់​តាម​ទូរស័ព្ទ​នោះ និង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរ​ប៉ុស្តិ៍​រដ្ឋ​មួយ​ចំនួន​ទៀត ស្រាវជ្រាវ​តាម​ប្រព័ន្ធ​តាមដាន GPS នោះ រហូត​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ និង​ចាប់ខ្លួន​បាន​ចំនួន​៤​នាក់ ក្នុង​ចំណោម​គ្នា​៧​នាក់​ជា​បន្តបន្ទាប់​។

ប្រតិបត្តិការ​ចាប់ខ្លួន​ខាងលើ​នោះ បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​មួយ​រូប បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​រួម​មាន ៖ ១- ឈ្មោះ ម៉ា ប៊ុ​ន​ថា អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ២- ឈ្មោះ ឆាំ រ៉េ​ន អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​, ៣- ឈ្មោះ ផ​ន ដា​នី អាយុ​២៩​ឆ្នាំ ជួយ​លក់ដូរ​ប្រពន្ធ​នៅផ្ទះ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៤- ឈ្មោះ រៀម វីឡា អាយុ​២១​ឆ្នាំ មុខរបរ​ជួយ​លក់​បន្លែ​ប្រពន្ធ ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​តាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​យក​ឧបករណ៍​សម្រាប់​គាស់​ផ្ទះ​ជា​ច្រើន​ផង​ដែរ​។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ខាងលើ គឺ​មាន​គ្នា​ចំនួន​៧​នាក់ ប៉ុន្តែ​៣​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ ចំណែក​ស្ត្រី​ជា​ម្ចាស់​លុយ និង​ទូរស័ព្ទ​មានឈ្មោះ យ៉ា យ៉ា ហៅ​យ៉ុ​ង អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ហើយ​នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ ស្ត្រី​រង​គ្រោះ​បាន​បិទទ្វារ​ផ្ទះ​នៅ​ជាន់​​ផ្ទាល់​ដី ដោយ​ចាក់សោ​ពី​ខាងក្នុង បន្ទាប់​មក​ក៏​បាន​ឡើង​ទៅ​ដេក​នៅ​លើ​ជាន់​ទី​១ ។ ក្រោយមក ក្រុម​ជនសង្ស័យ​ខាងលើ ក៏​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ចូល​ទៅ​លួច​ទូរស័ព្ទ​ម៉ាក IPhone ១​គ្រឿង​តម្លៃ​ជាង​១​ពាន់​ដុល្លារ និង​លុយ​៣,៣០០​ដុល្លារ រួច​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ដោយ​ពុំ​ដឹង​ថា ទូរស័ព្ទ​ដែល​លួច​បាន​នោះ មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​GPS នោះ​ឡ​យ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​ប៉ុស្តិ៍​សំរោង​ក្រោម ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​តាមដាន GPS​។ ពេល​នោះ​បានដឹង​ថា ក្រុម​ជនសង្ស័យ​កំពុង​តែ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ទើប​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​តែ​ម្ដង​។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ប្រាប់​ថា ពេល​ទៅ​ដល់​ក៏​បានឃើញ​ជនសង្ស័យ​ចំនួន​៤​នាក់​កំពុង​តែ​សេព​គ្រឿង​ញៀ​.​ន​ជុំ​គ្នា ហើយ​គ្រាន់តែ​ឃើញ​កម្លាំង​នគរបាល​ទៅ​ដល់​ភ្លាម ជនសង្ស័យ​ក៏​នាំ​គ្នា​បាន​រត់គេច​ខ្លួន ដោយ​ខ្លះ​រត់​ចូល​ក្នុង​ព្រៃ និង​ខ្លះ​ទៀត​ចូល​ទៅ​ក្នុង​ទឹក​កំប្លោក ។ ប៉ុន្តែ​នៅ​ទីបំផុត មិន​អាច​រត់គេច​រួច​ឡើយ ហើយ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​៤​នាក់​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ រីឯ​បក្សពួក​៣​នាក់​ទៀត​មិន​ទាន់​ចាប់​បាន​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ