ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូក្នុងក្រុងកំពត​សម្តែង​ការអរគុណចំពោះស្នងការខេត្ត​ចុះបា.ញ់ទឹកកាត់បន្ថយកំដៅតាមសាលា​

3 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារតែធាតុអាកាសគ្មានភ្លៀង និងរាំងស្ងួត ហើយកំដៅចេះតែកើនឡើងជាបន្ត

ខេត្តកំពត ៖ ដោយសារតែធាតុអាកាសគ្មានភ្លៀង និងរាំងស្ងួត ហើយកំដៅចេះតែកើនឡើងជាបន្តបន្ទាប់នៅក្នុងទឹកដីនៃខេត្តកំពត ជាពិសេសក្រុងកំពត កំដៅនៃធាតុអាកាសចេះតែកើនឡើងជាលំដាប់នោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទម:ធុរិទ្ធ ស្នងការខេត្តលោកបានធ្វើផែនការមួយដោយបង្កើតភ្លៀងសិប្បនិមិត្តដើម្បីជួយកាត់បន្ថយការកើនកំដៅនៅតាមសាលា ទាំងបឋមសិក្សានិងអនុវិទ្យាល័យនៅទូទាំងក្រុងកំពតទាំងមូលផងដែរ។

ការបង្កើតភ្លៀងសិប្បនិមិត្តនេះ មិនសំដៅតែនៅក្នុងក្រុងកំពតប៉ុណ្ណោះទេ សាលាទាំងបឋមទាំងវិទ្យាល័យឬអនុវិទ្យាល័យទូទាំងខេត្ត បើសាលាមួយណាត្រូវការបាញ់ទឹកស្រោចស្រពដ់ើម្បីបន្ថយកំដៅសូមទំនាក់ទំនងមកការិយាល័យពន្លត់អគ្គីភ័យលោកនិងបញ្ជាឱ្យរថយន្តពន្លត់អគ្គីភ័យនៅខេត្តឬនៅតាមក្រុងស្រុកចេញអន្តរាគមបាញ់ទឹកជូនលោកគ្រូអ្នកគ្រូភ្លាមៗផងដែរ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា: ដោយសារអាកាសធាតុនៅតែកើនកំដៅលោកឧត្តមសេនីយ៍ទោស្នងការ លោកក៏បានបង្កើតភ្លៀងសិប្បនិមិត្ត ដើម្បីជួយបាញ់ទឹកកាត់បន្ថយកំដៅជូនសិស្សានុសិស្សនៅតាមសាលាបឋមក៏ដូចវិទ្យាលយ័នៅក្នុងខេត្ត ។ ជាពិសេសក្នុងក្រុងកំពត។

ព្រមទាំងឱ្យរថយន្តពន្លត់អគ្គីភ័យតាមស្រុកដឹកទឹកចែកជូនពលរដ្ឋដែលរស់នៅដាច់ស្រយាលដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ ហើយនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២៤នេះ ពេលព្រឹកបាញ់ទឹកជូនសាលាបឋមសិក្សានិងសាលាអនុវិទ្យាលយ័ពិជ័យឧត្តុង្គន៍និងពេលរសៀលបាញ់ទឹកជូនសាលាបឋមសិក្សារស្មីសង្គ្រោះសាលាទាំងបីខាងលើស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនៅសាលាទាំងបីខាងលើសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការខេត្ត ដែលបានបង្កើតភ្លៀងសិប្បនិមិត្តជួយកាត់បន្ថយកំដៅដល់សាលាយើងខ្ញុំ បានកាត់បន្ថយនូវកំដៅបានមួយកំរឹតធំ ធ្វើឱ្យសិស្សានុសិស្សលោកគ្រូអ្នកគ្រូក្នុងសាលាយើងខ្ញុំមានភាពកក់ក្ដៅនិងសប្បាយរីករាយនិងគុណចំពោះកាយវិការមនុស្សដ៏ជ្រាលជ្រៅរបស់លោកស្នងការនិងកម្លាំងបងប្អូនក្រុមការងារការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត សូមអស់លោកទាំងអស់ប្រកបដោយពុទ្ធពរ៤ប្រការគឺ: អាយុ វណ្ណ: សុខ: និងពលកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ