ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ជំពាក់​បំណុល​លុយ​សុទ្ធ ឯកូន​សង​គេ​វិញ​​ជាសែក​ស្អុយ​​ជាង​១​លាន​ដុល្លារ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ដ៏​ស្រស់​សោភា​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ​ធ្នូ ​នេះ ពាក់​ពន្ធ័​ពី​បទ​.​ឆបោក​លើ​ទឹកប្រាក់​ជាង​១​លាន​ដុ​ល្លា​រអា​មេ​រិ​ក ដោយ​ចេញ​មូលប្បទានប័ត្រ​គ្មាន​ប្រាក់​«សែក​ស្អុយ​»…

រាជធានី​ភ្នំពេញ ៖ នារី​ដ៏​ស្រស់​សោភា​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ​ធ្នូ ​នេះ ពាក់​ពន្ធ័​ពី​បទ​.​ឆបោក​លើ​ទឹកប្រាក់​ជាង​១​លាន​ដុ​ល្លា​រអា​មេ​រិ​ក ដោយ​ចេញ​មូលប្បទានប័ត្រ​គ្មាន​ប្រាក់​«សែក​ស្អុយ​» ។

នារី​ជាប់​សង្ស័យ​នោះ ​ឈ្មោះ លី ឈី​វ​ហ៊ុយ អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​៤៨៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​ស​មត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ៥២២ អយ​ឍ ចុះ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ ពី​បទ​ចោទ​.​ឆបោក និង​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

ស្ត្រី​ឈ្មោះ លី ឈី​វ​ហ៊ុយ ត្រូវ​បាន​សមត្ត​កិច្ច​ឃាត់ខ្លួន​នៅ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ​ធ្នូ ឆ្នាំ​២០២២ ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ ។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដើម​ចម​ខាងលើ​នេះ ដំបូង​ផ្តើម​ចេញពី​រឿង​ម្តាយ​ជន​សង្ស័យ​​បាន​ជំពាក់​បំណុល​អ្នក​ដ៏​ទៃ​ជាង​១ លាន​ដុ​លា្ល​រអា​មេ​រិ​ក លុះ​ពេល​ត្រូវ​សង​គេ​វិញ​ម្ដាយ​អត់​មាន​លទ្ធភាព ជា​ហេតុ​ធ្វើ​ឲ្យ​កូនស្រី​ឈ្មោះ លី ឈី​វ​ហ៊ុយ ប្រើប្រាស់​មូលប្បទានប័ត្រ​គ្មាន​ប្រាក់​សង «​សែក​ស្អុយ​» ​សង​ទៅ​ម្ចាស់បំណុល​ឈ្មោះ គឺ​ម រ៉ុ​ង ភេទ​ស្រី ទើប​បានជា​ម្ចាស់បំណុល​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ