មូលហេតុធំធ្លាក់ការគាំទ្រ CPP នៅភ្នំពេញ
មហាជនគ្រប់មជ្ឈដ្ឋាននៅរាជធានីភ្នំពេញបានប្រាប់កោះសន្តិភាពពីមូលហេតុចម្បងដែលគណបក្សប្រជាជនចេះតែបាត់ការគាំទ្រពីអ្នករស់នៅក្នុងរាជធានីភ្នំពេញ
មហាជនគ្រប់មជ្ឈដ្ឋាននៅរាជធានីភ្នំពេញបានប្រាប់កោះសន្តិភាពពីមូលហេតុចម្បងដែលគណបក្សប្រជាជនចេះតែបាត់ការគាំទ្រពីអ្នករស់នៅក្នុងរាជធានីភ្នំពេញ
មហាជនគ្រប់មជ្ឈដ្ឋាននៅរាជធានីភ្នំពេញបានប្រាប់កោះសន្តិភាពពីមូលហេតុចម្បងដែលគណបក្សប្រជាជនចេះតែបាត់ការគាំទ្រពីអ្នករស់នៅក្នុងរាជធានីភ្នំពេញ ។ មូលហេតុធំបំផុតដែលគេខឹងខ្លាំង ខឹងងំជាងគេគឺក្រុមហ៊ុនប្រមូលសំរាមឈ្មោះ ស៊ីនទ្រី ។ ក្រុមហ៊ុនមួយនេះមានខ្នងបង្អែកដោយចំហគឺអគ្គិសនីកម្ពុជា ។ បើអតិថិជនណាដែលប្រើចរន្តអគ្គិសនីមិនបង់ថ្លៃសំរាមតាមក្រុមហ៊ុនស៊ីនទ្រីកំណត់ទេនឹងផ្តាច់ចរន្តភ្លាម ។
ប្រមាណ២អាណត្តិមកហើយទម្ងន់នេះបានទាក់.កអ្នកភ្នំពេញឱ្យខ្លាចឱ្យញញើត និងឱ្យខឹងយ៉ាងពុះកញ្ជ្រោល ។ ពិតមែនពេលនេះមិនកាត់ចរន្តពេកដូចពីមុនក្តី ប៉ុន្តែរឿងខឹងនៅតែខឹងដដែលព្រោះការទារឱ្យបង់ថ្លៃប្រមូលសំរាមវាខ្ពស់ហួសហេតុពេក ។ ផ្ទះល្វែងអាជីវកម្មទារយករហូតដល់១ខែ ខ្លះ១០ដុល្លារ-២០ដុល្លារ-៣០ដុល្លារបើហួសពេល១ថ្ងៃក៏មិនបានដែរ ព្រោះខ្លាចអំណាចកាត់ចរន្ត ។ ចំណែករថយន្តប្រមូលសំរាមទៅដល់ទីណាយកក្លិនស្អុយអាសោចន៍ទៅដល់ទីនោះ ។ ឱ្យតែមានក្លិនស្អុយជះមកដល់គេដឹងច្បាស់ថា ឡានសំរាមស៊ីនទ្រី ។ ក្រុមហ៊ុនមួយនេះអត់មានដេញថ្លៃទេ ធ្វើព្យុះធ្វើភ្លៀង២អាណត្តិជាងមកហើយ ។ ចំណែកថ្លៃប្រមូលសំរាមស្ថិតលើហាងឆេងក្រុមហ៊ុន គ្មានការតថ្លៃទេ…ជាអំណាចផ្តាច់ការ ។
តាមទស្សនៈនានា បន្លុយពាក្សថា បើនៅតែបណ្តោយឱ្យចំណុចក្តៅក្រហាយមួយនេះនៅតែជិះសេះលែងដៃបែបនេះទៀត ការបាត់បង់ប្រជាប្រិយភាពរបស់បក្សកាន់អំណាច យោងលែងរួចហើយទាន ។ យកល្អគួរតែបញ្ចប់អាណត្តិក្រុមហ៊ុននេះទៅ ទុកធ្វើខ្មោចអីទៀត? បើមិនហ៊ានទេ…មិនអាចធ្វើមេបានទេនៅរាជធានីភ្នំពេញ ។
លោកឧកញ៉ា សេង សាវី ដែលគេនិយាយថាជាប្រធានក្រុមហ៊ុន ស៊ីន ទ្រី មិនអាចទាក់ទងបានទេម្សិលមិញនេះ ។ ឱ ! លោកឧកញ៉ាថៅកែសំរាមអើយ…គួរបន្ថយឥរិយាបថមិនប្រក្រតីបន្តិចមកវិញបានទេ ។ រាជធានីភ្នំពេញរបស់លោក ប៉ា សុជាតិវង្ស រីកធំក្រៃលែងការប្រមូលប្រាក់កាន់តែរីកធំដែរ សូមកាត់បន្ថយតម្លៃសេវាបន្តិចបានទេ? អាណិត CPP ផង…៕
ចែករំលែកព័តមាននេះ