ខេត្តកំពត ៖ បុរសម្នាក់បានត្រូវគេសម្លា.ប់ហើយទុកស.ពចោលនៅភូមិចាស់មួយ ស្ថិតក្នុងភូមិអូរម្កាក់ ជិតជួរភ្នំសែនហាន ក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ។ បុរសដែលត្រូវឃាត.ក.រវា.យ.ស.ម្លា.ប់នេះ ត្រូវបាននគរបាលស្រុកអង្គរជ័យ និងកងរាជអាវុធហត្ថធ្វើកោសល្យវិច័យរួមគ្នា កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ នៅនឹងកន្លែងកើតហេតុតែម្ដង និងត្រូវបានគេស្គាល់អត្តសញ្ញាណគឺឈ្មោះ ទុំ ចាន់ថា ហៅ ហេង អាយុ២៩ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ។

តាមក្រុមសាច់ញាតិនិយាយថា ជនរងគ្រោះទុំ ចាន់ថា ជាអ្នកបើករថយន្តដឹកអីវ៉ាន់គ្រឿងទេសដាក់ឱ្យម៉ូយ ហើយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានទៅផ្សារតានីទិញចេកសែនក្បាលរថយន្ត ហើយក៏បាត់ដំណឹងរហូត ឯទូរស័ព្ទក៏ទាក់ទងមិនបានទៀត ។ លុះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មាននគរបាលបង្ហាញអត្តសញ្ញាណប័ណ្ណជនរងគ្រោះដែលត្រូវបានគេស.ម្លា.ប់ទៅក្រុមសាច់ញាតិ ទើបដឹងថា ជាឈ្មោះ ទុំ ចាន់ថា ដែលបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែធ្នូ និងរហូតដល់ថ្ងៃទី១០ ធ្នូ ទើបគេប្រទះឃើញស.ពនៅក្នុងព្រៃ ។

គេមិនទាន់បានព័ត៌មានលំអិតអំពីករណីឃា.ត.ក.ម្មហើយប្លន់យកម៉ូតូនេះថា តើមានបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះនៅឡើយទេ ។ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ អ្នកភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានប្រទះឃើញម៉ូតូសេ១២៥ មួយគ្រឿង ស៊េរីឆ្នាំ២០១៥ នៅក្នុងភូមិរបស់ខ្លួន ។ ម៉ូតូនោះត្រូវបានគេដោះផ្នែកខាងក្រោយចោល ទាំងផ្លាកលេខផងដែរ ។

ការដាក់ប្លុងចោលម៉ូតូមួយគ្រឿងនេះ ត្រូវបាននគរបាលស្រុកកំពង់ត្រាច និងនគរបាលស្រុកអង្គរជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងនគរបាលខេត្ត មករួមគ្នាផ្ទៀងផ្ទាត់ និងបញ្ជាក់ថា ម៉ូតូដែលប្លុងចោលនោះជារបស់ជនរងគ្រោះដែលគេបានស.ម្លា.ប់នៅស្រុកអង្គរជ័យ ។

លោកអធិការនគរបាលស្រុកអង្គរជ័យថ្លែងថា បច្ចុប្បន្ន នគរបាលកំពុងធ្វើការស្រាវជ្រាវរឿងនេះជាបន្តទៀត ៕
ចែករំលែកព័តមាននេះ