តៃវ៉ាន់ពិចារណាប្តឹងចិន ជុំវិញការបំពា.នច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក
តៃវ៉ាន់ ៖ តៃវ៉ាន់ កំពុងពិចារណាក្នុងការនាំប្រទេសចិនឡើងទៅតទល់មុខគ្នា នៅឯអង្គការពាណិជ្ជ
តៃវ៉ាន់ ៖ តៃវ៉ាន់ កំពុងពិចារណាក្នុងការនាំប្រទេសចិនឡើងទៅតទល់មុខគ្នា នៅឯអង្គការពាណិជ្ជ
តៃវ៉ាន់ ៖ តៃវ៉ាន់ កំពុងពិចារណាក្នុងការនាំប្រទេសចិនឡើងទៅតទល់មុខគ្នា នៅឯអង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ថា WTO ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពីចិន បានហាមឃាត់ការនាំចូលផលិតផលអាហារ និងភេសជ្ជៈរបស់តៃវ៉ាន់ ប្រកបដោយប្រសិទ្ធភាព ចំពេលរដ្ឋបាលទីក្រុងប៉េកាំង បានចោទប្រកាន់រដ្ឋបាលទីក្រុងតៃប៉ិ អំពីឧបាយកលផ្នែកនយោបាយ។
តៃវ៉ាន់ បានត្អូញត្អែរសម្រាប់រយៈពេល២ឆ្នាំចុងក្រោយ នៃការហាមឃាត់ការនាំចូលរបស់ចិនលើមុខទំនិញកសិកម្ម និងជលផលជាច្រើនរបស់ខ្លួន រួមមានទាំងម្នាស់ និងត្រីក្រៀម ដោយបានអះអាងថា វាជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធរបស់ចិន។
ការហាមប្រាមចុងក្រោយនេះ បានគ្របដណ្តប់លើផលិតផលជលផលជាច្រើនទៀត ដែលសំខាន់ក្នុងចំណោមនោះ មានមឹក ក៏ដូចជាស្រាបៀរ និងស្រាមួយចំនួន ដែលប្រទេសចិន បានបញ្ជាក់ថា ដោយសារតែក្រុមហ៊ុនតៃវ៉ាន់ មិនបានបំពេញឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយថា ចិនកំពុងប្រើប្រាស់មធ្យោបាយរដ្ឋបាល ដើម្បីជ្រៀតជ្រែកនៅក្នុងពាណិជ្ជកម្មធម្មតា ដែលទង្វើនេះ មិនស្របតាមបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក។
លោកបន្ថែមថា រដ្ឋាភិបាលតៃវ៉ាន នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទំនាក់ទំនងជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ចិន លើបញ្ហានេះ។ ប្រសិនបើមានការមិនអនុលោមតាមបទដ្ឋានពាក់ព័ន្ធរបស់ WTO យើងក៏នឹងអនុវត្តតាមបណ្តាញពាក់ព័ន្ធដើម្បីដាក់ពាក្យបណ្តឹង។
កសិកម្មមិនមែនជាផ្នែកសំខាន់នៃសេដ្ឋកិច្ចតម្រង់ទិស Semiconductors របស់តៃវ៉ាន់ ប៉ុន្តែសហគមន៍កសិកម្ម និងនេសាទមានមូលដ្ឋានយ៉ាងទូលំទូលាយនៅក្នុងផ្នែកខ្លះនៃកោះនេះ ដែលជាប្រពៃណីគាំទ្រដល់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ជាពិសេសនៅភាគខាងត្បូងតៃវ៉ាន់។
សូមជម្រាបថា ទាំងតៃវ៉ាន់ និងចិន សុទ្ធតែជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ ដោយចិន ត្រូវបានប្រកាសជាសមាជិកផ្លូវការ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០១ ខណៈដែលតៃវ៉ាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០២៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ