ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងប្រច័ណ្ឌកើតជាហិ.ង្សាអតីតប្ដីនាំគូកនទៅកា.ប់ភាគីម្ខាងឲ្យរងរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រើ​ហិ​.​ង្សា​កា​.​ប់​ភាគី​ម្ខាង​និង​ដាវ​កែ​ច្នៃ​ឱ្យ​រង​របួស​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​អតីត​ប្រពន្ធ​។ ការ​ចាប់ខ្លួន​ជន​ដៃដល់​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ​២០២២ ក្នុងភូមិ​រហាល​ទិល…

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រើ​ហិ​.​ង្សា​កា​.​ប់​ភាគី​ម្ខាង​និង​ដាវ​កែ​ច្នៃ​ឱ្យ​រង​របួស​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​អតីត​ប្រពន្ធ​។

ការ​ចាប់ខ្លួន​ជន​ដៃដល់​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ​២០២២ ក្នុងភូមិ​រហាល​ទិល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។

លោក អ៊ុ​ល​ហៃ អធិការ​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វុ​យ សំភាស់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉េ​ន ដា​នី អាយុ​១៨ ឆ្នាំ បាន​ធ្វើ​លិខិត​លែងលះ​គ្នា​ត្រឹម​ឃុំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ ភ្លាម​ៗ​ចំណែក គូកន​បី​នាក់​ផ្សេង​ទៀត​ដឹងខ្លួន​បាន​រត់គេច​បាត់​អស់​។

លោក​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាត់​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​បក្សពួក​ទៅ​កា​.​ប់​ជន​រង​គ្រោះ​ខាងលើ​ឱ្យ​រង​របួស​ដៃ​ពិតប្រាកដ​មែន ដោយសារ​តែ​ប្រចណ្ឌ​ថ្វី​ត្បិត​បាន​ធ្វើ​លិខិត​លែងលះ​គ្នា​នៅ​ឃុំ​ក៏​ពិតមែន ប៉ុន្តែ​មិន​ទាន់​ដាច់​ស្រឡះ​នៅឡើយ​ទេ​។​ព្រោះតែ​ខ្លួន និង​អតីត​ប្រពន្ធ​មាន​ចុះ​អេ​ត្តា​ស៊ី​វិល​ជាមួយ​គ្នា​ត្រឹមត្រូវ​។

ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្ត​ចំណែក​បក្សពួក​បី​នាក់​ផ្សេង​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ