ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​ចេញ​ដីកា​បញ្ជា​ឲ្យ​លោក អ៊ុំ សម ចូលខ្លួន​បំភ្លឺ​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​លោក​អ៊ុំ​ សម ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​លើ​បណ្តឹង​ពី​បទ​.​រំលោភ​លើ​សេចក្ដី​ទុកចិត្ត ។ យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៥៣៤​អ​.​យ​.​ក​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៨…


រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​លោក​អ៊ុំ​ សម ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​លើ​បណ្តឹង​ពី​បទ​.​រំលោភ​លើ​សេចក្ដី​ទុកចិត្ត ។

យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៥៣៤​អ​.​យ​.​ក​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២២ នេះ ដោយ​បាន​លើក​ឡើង​ថា បានឃើញ​មាត្រា​៣៧ មាត្រា​៩៤ និង​មាត្រា​១១៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៨០៧/០២៤ ចុះ​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០០៧ បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៧៩៥ ចុះ​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០២២ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

“​បញ្ជា​”​នាមត្រកូល​-​នាមខ្លួនអ៊ុំ​ សម ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៨២១ ក្រុម​ទី​២១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​.​តាម​បណ្ដឹង​របស់​ឈ្មោះ ង៉ែត ចំរើន ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា លោកអ៊ុំ​ សម គឺជា​មន្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន ខេត្ត​ព្រះ​សីហ​នុ ហើយ​លោក​ក៏​មានមុខ​របរ​ម៉ៅ​ការ​សំណង់​ម្នាក់​ផង​ដែរ ក្រៅពី​ការងារ​មន្ដ្រីរាជការ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ