ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​បុរស​ជា​ប្តី​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយ​ផ្តាច់​សង្ខារ​ប្រពន្ធ​អ្នក​ធ្វើ​អនាម័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី សាយ ស្រី​ល​ក្ខ័​ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាល​សម្រេច​ក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​.​ឃា​.​ត​កម្ម ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ជា​ប្តី​

រាជធានី​ភ្នំពេញ ៖ លោកស្រី សាយ ស្រី​ល​ក្ខ័​ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាល​សម្រេច​ក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​.​ឃា​.​ត​កម្ម ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ជា​ប្តី​អា​.​រ​.​កស​ម្លា​.​ប់​ប្រពន្ធ ព្រោះតែ​ភ្លើង​ប្រចណ្ឌ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ សាលក្រម​នេះ បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​ក្តី​នេះ ។

សូម​រម្លឹក​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនឧក្រិដ្ឋ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃា​.​ត​កម្ម ដោយ​ហិ​.​ង្សា​ប្រើ​កាំ​បិ​.​ត​បុ័ងតោ​អា​.​រ​.​ក​ប្រពន្ធ​ដាច់​ចេញពី​ក្បាល ដោយ​មរណភាព​ដល់​ជន​រង​គ្រោះ ដែល​ច្បាប់​បាន​ចែង​តាម​បញ្ញា​តិ​មាត្រា ២០៥ តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ជនជាប់ចោទ​រូប​នោះ​មានឈ្មោះ ភួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​មានស្រុក កំណើត​នៅ​ភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​។

សូម​ជ​ម្រាម​ថា បុរស​ជា​ជន​ដៃដល់​ដែល​ស​ម្លា​.​ប់​ប្រពន្ធ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ខាងលើ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២​។ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ខេត្តតាកែវ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​ប្រើ​អំពើ​ហិ​.​ង្សា​ផ្តាច់​សង្ខាង​ប្រពន្ធ បណ្តាល​ឲ្យ​ស្លា​.​ប់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​នេះ​។

សូម​ជ​ម្រាម​ទៀត​ថា ជន​ដៃដល់​មានឈ្មោះ ភួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ ឈ្មោះ លី ស្រី​នុ​ច អាយុ​២៣ ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​អនាម័យ មានស្រុក​កំណើត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​-​ខេត្តបាត់ដំបង​។ ជន​រង​គ្រោះ​ត្រូវ​ប្តី​ស​ម្លា​.​ប់​ដោយ​ប្រើ​កាំបិត​បុ័ងតោ​អា​.​រ​.​ក​នៅ​ក្នុង​បន្ទប់​ជួល ហើយ​បាន​ច្រក​ក្បាល​ចូល​ក្នុង​បាវ រួច​យក​ទៅ​បោះចោល​នៅ​ចំណត​ម៉ូតូ ហើយ​ករណី​នេះ​គឺ​ផ្តើម​ចេញពី​ទំនាស់​រឿង​ភ្លើង​ប្រចណ្ឌ និង​ជា​មនុស្ស មាន​ជំងឺសរសៃប្រសាទ​ផង​ដែរ​។

បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ជួល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​ប្តី​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ មក​ម្ល៉េះ ដែល​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​នេះ គឺ​បុរស​ជា​ប្តី​តែង​តែមាន​ទំនាស់​គ្នា​ជា​រៀងរាល់ថ្ងៃ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​។ ហើយ​បន្ទាប់​ពី​ស​ម្លា​.​ប់​ប្រពន្ធ​ហើយ បុរស​ជា​ប្តី​រូប​នេះ​បាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ករណី​ដ៏​រន្ធ​.​ត់​បែប​នេះ មិន​ខុស​ពី​ពាក្យ​ថា «​ឈា​.​ម​ស្រែក​ស្បែក​ហៅ​» ដែល​ព្រលឹង​ជន​រង​គ្រោះ​នៅ​តាម​អន្ទង​ជន​ដៃដល់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្រៅ រាជធានី​ភ្នំពេញ ហើយ​នោះ​ជា​បាបកម្ម​ដែល​ជន​ដៃដល់​បាន​សាង ដោយ​អំពើ​ស​ម្លា​.​ប់​មនុស្ស ទើប​ច្បាប់​កំណត់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ