បង្ក្រាបហាងម៉ាស្សា២កន្លែងក្នុងបុរីពិភពថ្មីកំបូល១
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងម៉ាស្សា កោសជប់ចំនួន២ទីតាំងផ្សេងគ្នា លួចលាក់បម្រើសេវាកម្មកម្សាន្តត្រូវ
រាជធានីភ្នំពេញ ៖ ហាងម៉ាស្សា កោសជប់ចំនួន២ទីតាំងផ្សេងគ្នា លួចលាក់បម្រើសេវាកម្មកម្សាន្តត្រូវ
រាជធានីភ្នំពេញ ៖ ហាងម៉ាស្សា កោសជប់ចំនួន២ទីតាំងផ្សេងគ្នា លួចលាក់បម្រើសេវាកម្មកម្សាន្តត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួ.ញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាបន្តបន្ទាប់ ដោយឃាត់ខ្លួន ថៅកែហាងម្នាក់និងនាំខ្លួននារីៗចំនួន៨នាក់ ទៅសាកសួរក្នុងនោះ២នាក់ជាអនីតិជន ព្រមទាំងដកហូតវត្ថុតាង ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។
ការចុះបង្ក្រាបហាងម៉ាស្សាលួចលាក់សម្រើសេវាកម្មកម្សាន្តនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅទីតាំងហាងម៉ាស្សាចំនួន២ទីតាំង ក្នុងនោះទីតាំងទី១-នៅចំណុចហាងយីហោ «កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង និងទីតាំងទី២-ហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ បុរីពិភពថ្មីកំបូល១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យប្រឆាំងការជួ.ញដូរមនុស្ស និងការពារអនីតិជននិងដឹកនាំសម្របសម្រួលដោយលោកទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ថៅកែហាងដែលត្រូវឃាត់ខ្លួនឈ្មោះប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាផ្ទះបើកហាងម៉ាស្យា យីហោ«កុលាបក្រហម១៦៨» ។
តាមនគរបាលអោយដឹងថា ទីតាំងហាងម៉ាស្យា ទាំង២ទីតាំងខាងលើ បានលួចលាក់ប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាកម្សាន្តជាយូមកហើយ។ ដោយមានការស្រាវជ្រាវពីនគរបាលការិយាល័យប្រឆាំងការជួ.ញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ កម្លាំងសមត្ថកិច្ច ក៍បានចុះបង្ក្រាបតែម្តង។
តាមនគរបាលអោយដឹងទៀតថា នៅក្នុងប្រតិបត្តិការ សមត្ថកិច្ចក៏បានឆែកឆេរហាងម៉ាស្សាយីហោ«កុលាបក្រហម» ឃាត់ខ្លួនបានថៅកែម្នាក់និង នាំខ្លួននារីម៉ាស្សានិង រួមភេ.ទ ចំនួន២នាក់ ។ ដោយឡែកទីតាំងទី២ផ្ទះលេខ២៨១ គ្មានយីហោបាននាំខ្លួននារីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេ.ទចំនួន៦នាក់ ក្នុងនោះមាន២នាក់ជាអនីតិជន ហើយសមត្ថកិច្ចរកឃើញមានបន្ទប់សម្រាប់រួមភេ.ទចំនួន៣បន្ទប់ផងដែរ។
តាមប្រភពព័ត៌មានឱ្យដឹងថា ហាងម៉ាស្យានោះបានបើកទទួលភ្ញៀវរួមភេ.ទលួចលាក់ជាយូរមកហើយ ដោយតម្លៃម៉ាស្សាធម្មតា ២០.០០០រៀលក្នុងមួយម៉ោង និងតម្លៃនៃការរួមភេ.ទក្នុងមួយដងចាប់ពី២០ដុល្លារ ទៅ ២៥ដុល្លារ ហើយលុយដែលបានមកពីការ រួមភេ.ទ គឺថៅកែហាងចែកស្មើគ្នាជាមួយនារីៗម៉ាស្សាទាំងនោះ ។ បន្ទាប់ពីចប់ប្រតិបត្តិការនៅវេលាម៉ោង១០យប់ ថៅកែហាងត្រូវបានឃាត់ខ្លួនបញ្ជូន ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកនារីសរុបទាំងអស់៨នាក់បន្ទាប់ពីសាកសួរប្រគល់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ ៕
ចែករំលែកព័តមាននេះ