ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីមនុស្សធ្លាក់ពីលើអគារ​ក្លឹ​ប​ហាត់​ប្រាណ​​ជាន់ទី៣​​នៅតែ​អត់​ដឹង​មូលហេតុ​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖​ នៅ​វេលា​ម៉ោង២០ និង៥០​នាទីយប់​ថ្ងៃ​ទី​៦ ​ធ្នូ ​មាន​​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ធ្លាក់​​ពីលើ​អគារ​ជាន់​ទី​៣ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ព្រះសង្ឃ​រាជ្យ ទេព  វង្ស ខាងលិច​គល់​ស្ពាន​វត្ត​បូព៌…

​ខេត្តសៀមរាប​ ៖​ នៅ​វេលា​ម៉ោង២០ និង៥០​នាទីយប់​ថ្ងៃ​ទី​៦ ​ធ្នូ ​មាន​​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ធ្លាក់​​ពីលើ​អគារ​ជាន់​ទី​៣ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ព្រះសង្ឃ​រាជ្យ ទេព  វង្ស ខាងលិច​គល់​ស្ពាន​វត្ត​បូព៌ ប្រហែល​១០០ម៉ែត្រ ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​បង្គំ ខេត្តសៀមរាប (ទី​តាំង​ជា​អតីត​ផ្សារ​ថៃហួត) ដែលបច្ចុប្បន្ន​ជាក្លឹ​ប​ហាត់​ប្រាណ​យីហោ​ អង្គរ​ហ្វី​ត​ណេ​ស (ANG​KOR FITNESS) បណ្ដាល​ឱ្យ​ស្លា.ប់​​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ។ ហើយករណីនេះដែរ​ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុពិតប្រាកដនោះដែរ ​។ ​

ជុំវិញ​ករណី ការស្លា.ប់​ជនបរទេស​នេះ ភ្នាក់ងារ​កោះ​សន្តិភាព​​នៅ​ពុំ​ទាន់​អាច​បញ្ជាក់អំពី​មូលហេតុ​ច្បាស់លាស់បាន​នៅឡើយ​ទេ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ គិតត្រឹម​វេលា​ម៉ោង​១ និង​១៥​នាទីរសៀល​ថ្ងៃ​ទី​៧​ខែធ្នូ ឆ្នាំ​២០២២ ​នេះ​ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវសួរនាំបុគ្គលិកហាត់ប្រាណ និងម្ចាស់​ទី​តាំង ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និងធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចរាល់ ក៏​បានដឹក​យក​សា.ក.ស.ព​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប  ដើម្បី​ធ្វើការ​ទំនាក់ទំនង​ទៅ​ស្ថានទូត រង់ចាំ​សាច់ញាតិ និង​ក្រុម​គ្រួសារ​មក​ទទួល យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ