ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​ទុក្ខ​! ម្តាយ​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន កូន​ៗ៣​នាក់​គ្រុន​ឈា​.​ម តើ​ចៅ​តូច​ៗ​គិត​យ៉ាងណា​ទៅ?

1 ឆ្នាំ មុន
  • កំពត

មាន​ទុរគត​ជន​មួយ​គ្រួសារ ដែល​មាន​សមាជិក​ក្នុង​បន្ទុក​ចំនួន​៦​នាក់​រស់​ក្នុង​ខ្ទម​ដ៏​តូច​ចង្អៀត​មួយ ដែល​សាងសង់​លើ​ចំណី​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​រថភ្លើង

ខេត្តកំពត ៖ មាន​ទុរគត​ជន​មួយ​គ្រួសារ ដែល​មាន​សមាជិក​ក្នុង​បន្ទុក​ចំនួន​៦​នាក់​រស់​ក្នុង​ខ្ទម​ដ៏​តូច​ចង្អៀត​មួយ ដែល​សាងសង់​លើ​ចំណី​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​រថភ្លើង​កំពត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច​ក្រុង​បូកគោ ខេត្តកំពត​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ព្រែក​អំពិល បាន​ឲ្យ​ដឹង​ថា ក្នុង​គ្រួសារ​ទុរគត​ជន​មួយ​គ្រួសារ ដែល​មាន​សមាជិក​ជា​កូន​ៗ និង​ចៅ​ចំនួន​៦​នាក់​នៅ​ក្នុង​បន្ទុក​នេះ ដែល​មាន​អ៊ំ​ស្រី​ឈ្មោះ ម៉ឹង ណៃ អាយុ​៦៦​ឆ្នាំ​ជា​មេ​គ្រួសារ​។ លោកយាយ ម៉ឹង ណៃ គាត់​បាន​មក​ស្នាក់​នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុងភូមិ​សង្កាត់​ខាងលើ​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​៥​អាណត្តិ​រួច​មក​ហើយ​ដែរ តាំងពី​កូនប្រុស​ស្រី​របស់​គាត់​នៅ​តូច​ៗ​មក​ម្ល៉េះ​។ ឥឡូវនេះ កូន​គាត់​ក្រមុំ​កំលោះ ថែម​ទាំង​មាន​ប្រពន្ធ​និង​កូន ព្រមទាំង​បាន​ចៅ​ចំនួន​២​នាក់​ទៅ​ហើយ​។

លោក​មេ​ភូមិ​ព្រែក​អំពិល បាន​បន្ត​ថា ប៉ុន្តែ​នៅ​ក្នុង​គ្រួសារ​ខាងលើ​នេះ ទោះបីជា​កូនប្រុស​បាន​រៀប​ចំ​គូស្រករ​ហើយ​ក្តី ក៏​មិន​បាន​ចាក​ចេញពី​ក្នុង​បន្ទុកគ្រួសារ​របស់​គាត់​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែរ ព្រោះ​ដោយសារ​គ្មាន​ដី​សម្រាប់​សង់​លំនៅ​ឋាន​ក៏​ចេះ​តែ​ទ្រាំ​រស់នៅ​ក្នុង​ខ្ទម​ដ៏​តូច​ចង្អៀត​លើ​ដី​ចំណី​ផ្លូវ​នេះ​រហូត​ទៅ​។ រីឯ​មុខរបរ​ពួក​គាត់​ទាំង​៤​នាក់​ក្នុង​គ្រួសារ​នេះ​វិញ គឺ​កា​.​ប់​អុស​លក់​គ្រាន់តែ​ដូរ​បាន​បាយ​តែ​ប៉ុណ្ណោះ​។

លោក​មេ​ភូមិ​ព្រែក​អំពិល បាន​បន្ត​ទៀត​ថា តែ​ជា​អកុសល​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២​កន្លង​មក​នេះ លោកយាយ ម៉ឹង ណៃ បាន​កើត​ជំងឺ​លើស​ឈា​.​ម បណ្ដាល​ឲ្យ​រូប​គាត់​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន ដោយ​ដេក​មួយ​កន្លែង​តាំងពី​ពេល​នោះ​មក​។ ចំណែកឯ​កូន​ៗ​ទាំង​៣​នាក់ រួម​ទាំង​កូនប្រសា​ស្រី​ផង​នោះ បាន​កើត​ជំងឺ​គ្រុន​ឈា​.​ម​ទាំង​៣​នាក់​នៅ​សល់​តែ​ចៅ​២​នាក់​តូច​ៗ​ដែល​មិន​ទាន់​ដឹងក្តី មិន​មាន​ជំងឺ​ទេ​។

ប្រភព​ពី​អាជ្ញាធរ​ភូមិ​ដដែល​បានដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ ក៏​មាន​សប្បុរស​ជន​​បាន​ជួយ​ឧបត្ថម្ភ​ស្បៀង និង​ថវិកា​ខ្លះ​ៗ​ដែល​មាន​ដូច​ជា អង្ករ​២៥​គីឡូក្រាម ទឹកត្រី​មួយ​យួរ ទឹក​ស៊ីវ​មួយ​យូរ តែ​៥​កញ្ចប់ ព្រមទាំង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។

ហើយ​តាម​រយៈ​ការ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព លោកយាយ ម៉ឹង ណៃ បាន​សូម​អំពាវនាវ​ដល់​សម្ដេច ទ្រង់​ឯកឧត្តម អ្នកឧកញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ទុរគត​ជន​ខាងលើ​នេះ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ