ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​៣​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់ ដាក់​ពន្ធ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ដើម្បី

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់ ដាក់​ពន្ធ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ដើម្បី​រង់ចាំ​ទទួលទោស​តាម​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ​រួម​មាន ៖ ១- ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពុន​សាង ស្រុក​ព្រៃកបាស ខេត្តតាកែវ​។ ២- ឈ្មោះ អែ​ល ហិល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ​។ ៣- ឈ្មោះ ជុំ វិ​រៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ថា កាលពី​វេលា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ពេញ​មួយ​ថ្ងៃ​ដែល​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នូវ​មុខសញ្ញា​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​កាច់​សោ​ម៉ូតូ និង​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម នៅ​ភូមិសាស្ត្រ​តាម​បណ្តា​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​ខាងលើ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំងអស់​ចំនួន​៧​នាក់ តែ​មាន​៣​នាក់​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ និង​កាច់​សោ​.​ក​ម៉ូតូ ចំណែក​៤​នាក់​ទៀត​ក៏​ត្រូវ​ជាប់​ខ្នោះដៃ​របស់​សស​ត្ថ​កិច្ច​ដែរ ដោយ​មាន​ស្ថានភាព​ភ័យ​ស្លន់ស្លោ​ក្នុង​រង្វង់​ប្រតិបត្តិការ ប៉ុន្តែ​ក្រោយមក ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ពួក​គេ​រក​មិនឃើញ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ​។

ប្រតិបត្តិការ​ដដែល​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​២​គ្រឿង​, រថយន្ត​១​គ្រឿង​, ស្លាក​លេខ​ម៉ូតូ​, ប្រដាប់​កាច់​សោ​.​ក ម៉ូតូ​, គ្រាប់​កាំ​ភ្លើ​.​ង​ជា​ច្រើន​គ្រាប់ និង​សម្ភារៈ​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ