ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ឥណ្ឌូ​នេ​ស៊ី​អនុម័ត​ច្បាប់​ថ្មី​ហាមឃាត់​ការ​រួម​ភេ.ទ​ក្រៅ​អាពាហ៍ពិពាហ៍

1 ឆ្នាំ មុន

ឥណ្ឌូនេស៊ី ៖ សភា​ឥណ្ឌូ​នេ​ស៊ី​បាន​អនុម័ត​ក្រមព្រហ្មទណ្ឌ​ថ្មី​មួយ​ដែល​នឹង​ផ្តន្ទាទោស​ដល់​អ្នក​ដែល​រួម​

ឥណ្ឌូនេស៊ី ៖ សភា​ឥណ្ឌូ​នេ​ស៊ី​បាន​អនុម័ត​ក្រមព្រហ្មទណ្ឌ​ថ្មី​មួយ​ដែល​នឹង​ផ្តន្ទាទោស​ដល់​អ្នក​ដែល​រួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍​ឱ្យ​ជាប់គុក​រយៈពេល​មួយ​ឆ្នាំ​។

វា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ដែល​អ្នក​រិះគន់​និយាយ​ថា បំផ្លាញ​សិទ្ធិ​របស់​ប្រជាជន​។

ក្រមព្រហ្មទណ្ឌ​នេះ​នឹង​មិន​ចូល​ជា​ធរមាន​ទេ​សម្រាប់​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ហើយ​វា​ក៏​នឹង​ហាមឃាត់​ការ​ប្រមាថ​លើ​ប្រធានាធិបតី និង​ការ​និយាយ​ប្រឆាំង​មនោគមន៍​វិជ្ជា​រដ្ឋ​ផង​ដែរ​។

នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​មានការ​ផ្ទុះ​ការ​តវ៉ា​តូច​ៗ​ជា​ច្រើន​នៅ​ខាងក្រៅ​សភា​ក្នុង​រដ្ឋធានី Jakarta​។

ច្បាប់​ថ្មី​នេះ​បាន​ដាក់​ប​ញ្ជូ​ល​ច្បាប់​សីលធម៌​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ខុសច្បាប់​សម្រាប់​គូស្នេហ៍​ដែល​រស់នៅ​ជាមួយ​គ្នា និង​រៀប​ភេ.ទ​​ដូច​​គ្នា​ដោយ​មិន​ទាន់​រៀប​ការ​។ វា​នឹង​អនុវត្ត​ចំពោះ​ទាំង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី និង​ជនបរទេស​។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និយាយ​ថា វា​ប៉ះពាល់​ដល់​ស្ត្រី អ្នក​ស្រឡាញ់​ភេ.ទ​ដូច​គ្នា និង​ជនជាតិភាគតិច​ក្នុង​ប្រទេស​។

ដៃគូ ឬ​ឪពុក​ម្តាយ​របស់​បុគ្គល​ម្នាក់​អាច​រាយការណ៍​ពី​បទល្មើស​នៃ​ការ​រួម​ភេ.ទ​ក្រៅ​អាពាហ៍ពិពាហ៍​។ អំពើ​ផិ.តក្ប.ត់​ក៏​នឹង​ក្លាយជា​បទល្មើស​ដែល​មនុស្ស​អាច​ត្រូវ​ជាប់គុក​ផង​ដែរ​។

សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា ក្រម​ច្បាប់​ថ្មី​នេះ​ក៏​បាន​គាបសង្កត់​ការ​បញ្ចេញមតិ​នយោបាយ និង​រារាំង​សេរីភាព​សាសនា​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ