ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ភេ​ខាំ​ទាញ​កុមារី​ធ្លាក់​ចូល​ទឹកសមុទ្រ
មនុស្ស​ជា​ច្រើន​រន្ធត់​ពេល​ឃើញ​សត្វ​ភេ​លោត​ត្របាក់​ខាំ​ទាញ​ក្មេង​ស្រី​ធ្លាក់​ក្នុង​ទឹក​នៅ​កំពង់​ផែ «​ស្ទី​វ៉េ​ស្ដុ​ន​» ប្រទេស​កា​ណា​ដា ។

២-​ដូ​ណា​ល់​ត្រាំ វាយប្រហារ​អីុរ៉​ង់​ថា​ជា​អ្នកគាំទ្រ​ភេរវ​ករ

១-​ភេ​ខាំ​ទាញ​កុមារី​ធ្លាក់​ចូល​ទឹកសមុទ្រ
មនុស្ស​ជា​ច្រើន​រន្ធត់​ពេល​ឃើញ​សត្វ​ភេ​លោត​ត្របាក់​ខាំ​ទាញ​ក្មេង​ស្រី​ធ្លាក់​ក្នុង​ទឹក​នៅ​កំពង់​ផែ «​ស្ទី​វ៉េ​ស្ដុ​ន​» ប្រទេស​កា​ណា​ដា ។

២-​ដូ​ណា​ល់​ត្រាំ វាយប្រហារ​អីុរ៉​ង់​ថា​ជា​អ្នកគាំទ្រ​ភេរវ​ករ
ប្រធានាធិបតី​អា​មេ​រិ​ក បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អា​មេ​រិ​ក​-​អីុ​ស្លា​ម​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត វាយប្រហារ​ប្រទេស​អុ​ី​រ៉​ង់​ថា ជា​មហាអំណាច​និកាយ «​សីុ​អា​» ជា​គូទំនាស់​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និកាយ «​ស៊ូ​នី​» និង​ជា​អ្នក​ទ្រទ្រង់​ក្រុម​ភេរវ​ករ ។

៣-​ជួយ​ជម្លៀស​បា​ឡែ​ន​យក្ស​ដែល​វង្វេងទិស​ដៅ
ត្រី​បា​ឡែ​ន​ខ្នង​គម បាន​វង្វេង​ទីជម្រក​ទៅ​ទើរ​លើ​ឆ្នេរ​កាលី​ហ្វ៊័​រ​នី​ញ៉ា ខាងត្បូង​សហរដ្ឋ​អាមេរិ​ក ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចោមរោម​មើល និង​ជួយ​នាំ​ផ្លូវ​ទៅ​រក​ទីជម្រក​វិញ ។

៤-​ក្រុម​ជនល្មើស​ចូល​ផ្ទះសំណាក់​ក្រុង​កា​ប៊ុល សម្លាប់​ជនជាតិ​អា​ល្លឺ​ម៉​ង់
មន្ដ្រី​ផ្នែក​គ្រោះ​មហន្ដរាយ​ជនជាតិ​អា​ល្លឺ​ម៉​ង់ ត្រូវ​សម្លាប់​រួម​ជាមួយ​ក្រុម​សន្ដិសុខ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ពី​មាន​ល្មើស​លុកលុយ​ចូល​ផ្ទះសំណាក់​មួយ​នៅ​កណ្ដាល​ក្រុង​កា​ប៊ុល រួម​ទាំង​ចាប់ពង្រត់​ស្ដ្រី​ហ្វាំ​ង​ឡង់​ម្នាក់​ផង​ដែរ ។

៥-​ចិន​ចេញ​បញ្ជា​បិទ​ផ្សារ​សត្វ​ស្លាប​នៅ​ស៊ី​ឈួ​ន
វីរុស​គ្រុនផ្ដាសាយ​បក្សី​នៅ​ចិន កើត​ឡើងជា​បន្ដបន្ទាប់ ហើយ​ចុង​ក្រោយ​នេះ​អាជ្ញាធរ​បិទ​ទីផ្សារ​ជួញដូរ​សត្វ​ស្លាប​មួយ​នៅ​ខេត្ដ​សុ​ី​ឈួ​ន ក្រោយ​ពី​ប្រទះ​ឃើញ​អាជីវករ​ម្នាក់​ឆ្លង​វីរុស​K7N9 ។

៦-​អ្នក​ឡើង​ភ្នំ​៣​នាក់​ស្លាប់​និង​បាត់​ខ្លួន​ម្នាក់​ក្បែរ​កំពូលភ្នំ​អេ​វើ​រ៉េ​ស
មាន​អ្នក​ឡើង​ភ្នំ​៣​នាក់​ស្លាប់​និង​ម្នាក់​ទៀត​បាត់​ខ្លួន​នៅ​កំពូលភ្នំ​អេ​វើ​រ៉េ​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ប្រទេស​នេ​ប៉ា​ល់ ។

៧-​ក្រុមហ៊ុន​អាកាសចរណ៍​«Cathay Pacific» បញ្ឈប់​បុគ្គលិក​៦០០​នាក់
ក្រុមហ៊ុន​អាកាសចរណ៍​«Cathay Pacific» របស់​ហុងកុង បាន​ប្រកាស​បញ្ឈប់​បុគ្គលិក​៦០០​នាក់ ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​និង​កាត់​បន្ថយ​ដើមទុន ។

៨-​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី លុកលុយ​ចូល​ពិធីជប់លៀង​ខ្ទើយ​នៅ​ក្រុង​ហ្សា​ការ​តា
អាជ្ញាធរ​នៅ​ឥណ្ឌូ​ណេ​ស៊ី ចាប់ខ្លួន​ក្រុម​ខ្ទើយ​ចំនួន​១៤១​នាក់ ក្នុង​ពិធីជប់លៀង​មួយ​នៅ​ក្រុង​ហ្សា​ការ​តា និង​ជា​ផ្នែក​មួយ​ដើម្បី​លុប​បំបាត់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ដែល​មាន​ពលរដ្ឋ​មូ​ស្ល៊ីម​ច្រើន​បំផុត​នោះ ។

៩-​រថយន្ដក្រុង​ម៉ិ​ក​ស៊ិ​ក​ធ្លាក់​ជ្រោះ​កម្ពស់​៩០​ម៉ែត្រ
យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​១៧​នាក់​ក្នុង​ឧប្បត្ដិហេតុ​រថយន្ដក្រុង​ធ្លាក់​ក្នុង​ជ្រោះ​កម្ពស់​៩០​ម៉ែត្រ នៅ​តំបន់​ម៉ូតូ​ស៊ី​ន​ថា​ឡា ប្រទេស​ម៉ិក​ស៊ិ​ក ក្បែរ​ព្រំដែន​ប្រទេស​ក្វា​តេ​តែ​ម៉ា​ឡា ដោយហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ ។

១០-​ហ្វ៊ី​លី​ពី​ន​ហាម​ព្យួរ​ឧបករណ៍​សំអាង​នានា​នៅ​ខាង​មុខ​រថយន្ដ
ដើម្បី​សុវត្ថិភាព​លើ​ដងផ្លូវ អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន​បាន​ហាម​យក​ឧបករណ៍​នានា ចង​ព្យួរ​នៅ​បរិវេណ​ខាង​មុខ​រថយន្ដ ដោយ​បម្រាម​នេះ​បាន​ទទួល​ការ​តវ៉ា​ពី​គ្រឹ​ស្ដ​សាសនិកជន​នៅ​ក្នុង​ប្រទេស ៕