ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទៅ​ចង​គោ​ ក៏​បា.ត់​ខ្លួន​១​យប់​១​ថ្ងៃ បែរ​ជា​ប្រទះ​ឃើញ​ស្លា.ប់​ដោយសារសត្វគោរបស់ខ្លួន​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ បុរស​អាយុ​​៦៨​ឆ្នាំ​ម្នាក់​ យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​ឯ​វាលស្រែ ស្រាប់តែ​បា.ត់​ខ្លួន​១​

ខេត្តស្វាយរៀង​ ៖​ បុរស​អាយុ​​៦៨​ឆ្នាំ​ម្នាក់​ យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​ឯ​វាលស្រែ ស្រាប់តែ​បា.ត់​ខ្លួន​១​ថ្ងៃ​១​យប់ មិនដឹង​ទៅ​ណា លុះ​ពេល​ក្រុម​គ្រួសារ​ដើរ​រក ស្រាប់​តែ​ប្រទះ​​ឃើញ​ដេក​ស្លា.ប់​នៅ​ជិត​ភ្លឺស្រែ ដោយ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ ​បាន​បញ្ជាក់​​ថា ត្រូវ​សត្វ​គោ​ជល់​ បណ្តាល​​ឱ្យ​ស្លា.ប់​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​អង្កេត​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ ត្រូវ​សត្វ​គោ​របស់​ខ្លួន​ដេញ​ជល់ រហូត​បាត់​បង់ជីវិត ខណៈ​គាត់​ដើរ​ដឹកគោ​ទៅ​ចង​នៅ​ឯ​វាលស្រែ​ហើយ​បាន​បាត់​ដំណឹងអស់​មួយ​ថ្ងៃ មួយ​យប់​ មិនឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ទើប​ក្រុម​គ្រួសារ​ដើរ តាម​រក​ក៏​ប្រទះ​ឃើញ​ដេក​ស្លា.ប់ នៅ​ជិត​ភ្លឺស្រែ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ដូន​អី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។​

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា លោក​មេ​ភូមិ​រាយការណ៍ថា​មាន​ករណី​ប្រជាពលរដ្ឋ​ម្នាក់ ដេក​ស្លា.ប់​នៅ​កណ្ដាល​វាលស្រែ ដោយ​ជន​រង​គ្រោះឈ្មោះ​ម៉​ម ផល ភេទ​ប្រុស អាយុ​៦៨ ឆ្នាំ​នៅ​ភូមិ​ស្វាយ​ដូន​អី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ។​

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ទទួល​ព័ត៌មាន​​ខាងលើនេះ​​ភ្លាម ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​បើ​តាម​ការ​សាកសួរ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មក​ចង​គោ​តាំងពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០២២ ហើយ​បាន​បា.ត់​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​​សព្វ​​ដង បាន​បាត់​១​ថ្ងៃ​១​យប់ ក៏​បាន​នាំ​គ្នា​ចេញ​តាម​រក​ ទើប​ប្រទះ​ឃើញ​ស.ព​ជន​រង​គ្រោះកាលពី​​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ទី​៥​ខែធ្នូ​ឆ្នាំ ២០២២ ទើ​ម​ប្តឹង​ទៅ​លោក​មេ​ភូមិ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច​យ័ គឺ​ឃើញ​មាន​ស្នាម សត្វ​គោ​ជល់​​។ ទើប​ធ្វើការ​សន្និដ្ឋាន របស់​សមត្ថកិច្ច​និង មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លា.ប់ ដោយសារ​គោ​ជល់

​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​រួច​ បាន​ប្រគល់​ស.ព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា គោ​របស់​គាត់ គឺ​គោ​ឡើង.ក ប្តី​របស់​គាត់​តែងតែ​យក​ទៅ​ចង ឲ្យ​ស៊ី​ស្មៅ និង​ទៅ​ឃ្វាល​ធម្មតា គឺ​ចង​ក្នុង​១​ថ្ងៃ​ផ្លាស់​ចំណង​២​ដង ល្ងាច​ទៅ​ដឹក​មក​ផ្ទះ​វិញ ហើយ​សត្វ​គោ​នេះ​ស្លូត​ទេ មិន​ដែល​ជល់​ម្ចាស់​នោះ​ទេ ហើយ​នៅ​ពេល​កើតហេតុ ស្រាប់តែ​ដេញ​ជល់​ម្ចាស់​រហូត​ដល់​ស្លា.ប់​បែប​នេះ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ