ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត ជ្រុះ​បាត់​កាបូប ត្រូវ​ប៉ូលិស​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ

1 ឆ្នាំ មុន
  • សៀមរាប

ភ្ញៀវ​ទេសចរណ៍​ដែល​មក​កំសាន្ត​នៅ​តំបន់​អង្គរ ហើយ​បាន​ជ្រុះ​បាត់​កាបូប​លុយ តែ​ត្រូវ​បាន​មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​រើស​បាន ហើយ​ក៏​បាន​យក​មក​ប្រគល់​ជូន​

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរណ៍​ដែល​មក​កំសាន្ត​នៅ​តំបន់​អង្គរ ហើយ​បាន​ជ្រុះ​បាត់​កាបូប​លុយ តែ​ត្រូវ​បាន​មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​រើស​បាន ហើយ​ក៏​បាន​យក​មក​ប្រគល់​ជូន​កម្លាំង​នគរបាល​ទេសចរណ៍ ដើម្បី​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។

ករណី​ភ្ញៀវ​ទេសចរណ៍​បរទេស​ជ្រុះ​បាត់​បូ​ប​លុយ​ខាងលើ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២​។

ប្រភព​ពី​សមត្ថកិច្ច​ទេសចរណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ទេសចរណ៍​ប្រចាំការ​នៅ​ប្រាសាទអង្គរវត្ត បាន​ទទួល​កាបូប​លុយ​០១ ពី​លោក ចិន្តា ជា​មគ្គុទេសក៍​ទេសចរ (​រើស​បាន​) ដោយ​ក្នុង​កាបូប​លុយ​នោះ រួម​មាន ៖ ប្រាក់​ចំនួន​(៤០​ដុល្លារ​អា​មេ​រិ​ក​, ៣០០​ដុល្លារ​ញ៉ូ​ហ្ស៉ី​ឡែ​ន​, ៤៥០០​រៀល​, ១២៣០០០​ដុ​ង​), អត្តសញ្ញាណប័ណ្ណ​០១​សន្លឹក​, visa card ០២​សន្លឹក និង​បណ្ណ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ហើយ​អង្គភាព​ក៏​បាន​ប្រគល់​កាបូប​លុយ​ខាងលើ​នេះ ជូន​ភ្ញៀវ​ទេសចរ ឈ្មោះ CHARLES CLARK ភេទ​ប្រុស អាយុ​៧០​ឆ្នាំ សញ្ជាតិ​ញ៉ូ​ហ្ស៊ី​ឡែ​ន ដែល​ជា​ម្ចាស់​ដើម​វិញ​ហើយ នៅ​វេលា​ម៉ោង​១៤​និង​៤៥​នាទី​រសៀល នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។

ហើយ​ក្នុង​ឱកាស​នោះ​ផង​ដែរ ភ្ញៀវ​ទេសចរ​ខាងលើ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ពលរដ្ឋ​ល្អ ដែល​រើស​បាន​កាបូប​របស់​គាត់ ហើយ​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​ប្រគល់​ជូន​គាត់​វិញ​។ ហើយ​គាត់​ក៏​បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​បុរស​មគ្គុទេសក៍​ទេសចរណ៍​ខាងលើ ដែល​មាន​សន្ដាន​ចិត្តល្អ បាន​រួមចំណែក​ថែរក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម​នៅ​ក្នុង​តំបន់​អង្គរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ