ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ដី​លុប​ដៃសមុទ្រ​ទៀត​ហើយនៅ​ឃុំ​ដង​ពែង​​​​​ជា​ទី​តាំងរបស់​«ឧកញ៉ា អ៊ឹ​ង ឃាង»​

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​ឧកញ៉ា​ម្នាក់ លួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ចាក់​លុប​ព្រៃ​លិច​ទឹក និង​ដី​ចំណី​ព្រែក​រាប់​សិប​ហិ​កតា ស្ថិត​នៅ​ភូមិ​ដង​ពែង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល យក​ធ្វើ​កម្មសិទ្ធិ​មិន​ទាន់​ទាំង​បាន​ចូលខ្លួន​ដោះស្រាយ​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ​និង​ថាមពល ដែល​បាន​ចុះ​មក​ពិនិត្យ​បទល្មើស និង​កោះហៅ​ជា​លើក​ទី​២…

ខេត្តកោះកុង ៖ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​ឧកញ៉ា​ម្នាក់ លួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ចាក់​លុប​ព្រៃ​លិច​ទឹក និង​ដី​ចំណី​ព្រែក​រាប់​សិប​ហិ​កតា ស្ថិត​នៅ​ភូមិ​ដង​ពែង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល យក​ធ្វើ​កម្មសិទ្ធិ​មិន​ទាន់​ទាំង​បាន​ចូលខ្លួន​ដោះស្រាយ​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ​និង​ថាមពល ដែល​បាន​ចុះ​មក​ពិនិត្យ​បទល្មើស និង​កោះហៅ​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ ឥលូវ​ស្រាប់តែ​ផ្ទះ​រឿង​ថ្មី​មួយទៀត ការ​លួច​ចាក់​ដី​លុប​ចូល​ដៃសមុទ្រ អស់​រាប់​ពាន់​ឡាន ស្ថិត​នៅ​(​ចំណុច​គល់​ស្ពានដែក )​ក្នុងភូមិ​ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល​ខេត្តកោះកុង​ដដែល ។

តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​សំដែង​ការ​ព្រួយបារម្ភ​ថា ការ​លួច​ចាក់​ដី​យ៉ាងច្រើន​សន្លឹក​សម្រាប់​រាប់​ពាន់​ឡាន​បែប​នេះ វា​បាន​ធ្វើ​អោយដៃ​សមុទ្រ​រួម​តូច​ខុស​ពី​ទម្រង់​ដើម​ពី​ធម្មជាតិ ជា​ហេតុ​ធ្វើ​អោយ​ស្ទះ​ចរន្តទឹក​នៅរដូវវស្សា​អាច​បង្ក​ឱ្យ​ជន់​លិច​ផ្ទះ និង​ភូមិឋាន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ខាងលើ​ខ្សែទឹក និង​អាច​ប្រឈម​និង​ការ​ជន​លិច​ដាច់​គល់​ស្ពាន​ទៀត​ផង ។

ប្រជាពលរដ្ឋ​បាន​អះអាង​ទៀត​ថា សកម្មភាព​ចាក់​ដី​លុប​ដៃសមុទ្រ​នេះ បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​និង​កំពុង​បន្តសកម្មភាព​ចាក់​យ៉ាង​គគ្រឹកគគ្រេង​ដល់​សព្វថ្ងៃ ហើយ​ទីតាំង​ល្មើសច្បាប់​ថ្មី​នេះ ក៏​ជាទី​តាំងរបស់​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ដែរ ប៉ុន្តែ​បំរុង​លក់​ទៅ​អោយ​ថៅកែ​ផ្សេង​ម្នាក់​ទៀត តែ​ចរចា​តម្លៃ​មិន​ទាន់​ត្រូវ​គ្នា ។

ក្រុម​អាជីវករ​រកស៊ី​លក់​អាច​ម៌​ដី​ជា​ច្រើន​នាក់​នៅ​ស្រុកស្រែ​អំបិល​បាន​អះអាង​ថា មាន​ថៅកែ​ឡាន​ដឹក​ដី​ម្នាក់​ឈ្មោះ​ហៃ ដែល​មាន​ឡាន​ដឹក​ដី​រាប់​សិប​គ្រឿង ជា​អ្នកម៉ៅការ​ចាក់​ដី​លុប​ចូល​ក្នុង​ដៃ​សមុទ្រ​ត្រង់​ចំណុច​គល់​ស្ពាន ដែក​ក្នុងភូមិ​ព្រះ​អង្គ​កែវ ដោយ​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ទទួល​បន្ទុក​ម្នាក់​ឈ្មោះ អ៊ូ សុ​ភី ដែល​ជា​អ្នក​កាង​ទីតាំង​ចាក់​ដី​របស់​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ទាំង​២​ទីតាំង គឺ​ទីតាំង​ទី​១​នៅ​ភូមិ​ដង​ពែង ឃុំ​ដង​ពែង និង​ទីតាំង​ទី​២​នៅ ភូមិ​ព្រះ​អង្គ​កែវ​ឃុំ​ដង​ពែងតែ​មួយ ។

នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ​ ឆ្នាំ​២០២២​ កោះសន្តិភាព​បាន​ខ​ល​ទៅ​លោក អ៊ូ សុ​ភី ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​កិច្ចការ​សហគមន៍ ស្រុកស្រែ​អំបិល ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បទល្មើស​ខាងលើ​នេះ ប៉ុន្តែ​ទូរ​ស័ព្ទ​ខ​ល​ចូល​តែ​គ្មាន​អ្នក​ទទួល ។ ចំណែក​ទូរស័ព្ទ​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ក៏​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

ប្រភព​ជា​ច្រើន​បាន​រិះគន់​ថា មន្ទីរ​ទទួល​បន្ទុក​កិច្ចការ​ជំនាញ ដូច​ជា មន្ទីរ​ធនធានទឹក និង ឧតុ​និយម មន្ទីរ​កសិកម្ម​ សង្ស័យ​កំពុង​សំងំទទួល​លាភសក្ការៈ​ពី​បទល្មើស​ទាំង​២​ទីតាំង​ខាងលើ ព្រោះ​កោះសន្តិភាព​បាន​ខ​ល​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ​ជា​ច្រើន​លើក​ច្រើន​សារ តែ​ពុំ​មាន​អ្នក​ទទួល ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ