ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែងៗ! បុរសម្នាក់​ធ្វើសកម្ម​ភាពលើ​នារីម្នាក់ ខណៈ​នាង​ដើរ​ចេញពី​បន្ទប់ទៅ​កន្លែង​ដូរ​លុយ​(វីដេអូ)

2 ឆ្នាំ មុន
  • កណ្តាល

ជន​រង​គ្រោះ​ដើរ​ចេញពី​បន្ទុប់​ស្នាក់​នៅ ក្នុង​​គោលបំណង​ទៅ​កន្លែង​ដូរ​លុយ និង​រក​ទិញ​អី​ហូប ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​នាក់ បាន​បើក​ម៉ូតូ​ម្នាក់ឯង​មក​តាម​ពីក្រោយ រួច​ហើយ​បាន​ធ្វើ​សកម្ម​ភាព​

ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​២០​នាទី មាន​ករណី​ឆក់​កាបូប​នៅ​លើ​​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ពី​ជន​រង​គ្រោះ​ឈ្មោះ DFYANA SHESILIA HALIM ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី មុខរបរ​បុគ្គលិក​កាស៊ីណូ​ហ្គ្រេ​ន​ដ្រា​ហ្គ​ន ។

ចំណែក​សម្ភារៈ​ដែល​​បាត់បង់​របស់​ជន​រង​គ្រោះ​រួម​មាន​ ៖ ១-​កាបូបយួរ​ពណ៌​ខ្មៅ​ចំនួន​១ ។ ២-​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង ម៉ាក IPhone7 និង​ម៉ាក IPhone 11pro ។ ៣-​ប្រាក់​ដុល្លារ​ចំនួន​២០០​ដុល្លារ​ ប្រាក់​ខ្មែរ​ចំនួន​១០​ម៉ឺ​ន​រៀល ប្រាក់​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​៣.០០០ ។ ៤-​អត្តសញ្ញាណ​បណ្ណ ឥណ្ឌូ​ណេ​ស៊ី​១​សន្លឹក ។ ៥-​កាត​ធនាគារ​ឥណ្ឌូ​ណេ​ស៊ី BCA ចំនួន​២​សន្លឹក ។

ទោះបីជា​បែប​ណា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​៤ ខែធ្នូ ឆ្នាំ២០២២នេះ ដោយ​មាន​ឈ្មោះ សឿ​ន គឹ​ម​សៀ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​សែ​ម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​វុ​ត្ថុ​តាងដែល​​ចាប់​យក​បាន​រួម​​មាន ៖ ម៉ូតូ​គុប​មូល ពណ៌​ខៀវចាស់ គ្មាន​ផ្លា​ក​លេខ​១​គ្រឿង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ករណី​ឆក់​​ខាងលើ​នេះ ខណៈ​ជន​រង​គ្រោះ​ដើរ​ចេញពី​បន្ទុប់​ស្នាក់​នៅ ក្នុង​​គោលបំណង​ទៅ​កន្លែង​ដូរ​លុយ និង​រក​ទិញ​អី​ហូប ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​នាក់ បាន​បើក​ម៉ូតូ​ម្នាក់ឯង​មក​តាម​ពីក្រោយ រួច​ហើយ​បាន​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​របស់​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ ។

បន្ទាប់​មក​ជន​រង​គ្រោះ បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​ស្វែងរក​ចាប់​ជនសង្ស័យ ហើយ​និង​សម្ភារ​ដែល​បាត់បង់​យក​មក​វិញ ។

ក្រោយ​​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ក៏​បានឃើញ​សកម្មភាព​ចោរ​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់ ទើប​ស្គាល់​អត្តសញ្ញាណ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ