ចាប់ខ្លួនម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង ខណៈអ្នកលេងរត់ចែកផ្លូវគ្នាបាត់អស់
- កណ្តាល
ទីតាំងល្បែ.ងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបាន
ទីតាំងល្បែ.ងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបាន
ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងល្បែ.ងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលបង្ក្រាបបាន នៅចំណុចភូមិអន្លុង ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលអ្នកលេងបានរត់ចែកផ្លូវគ្នា ខណៈពេលសមត្ថកិច្ចទៅដល់ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកផ្តល់ទីតាំង និងមាន់១ក្បាលផងដែរ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យរូបនោះមានឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅរសៀលថ្ងៃខែខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋាលព្រែកតាមាក់ បានចុះទៅបង្ក្រាបល្បែ.ងស៊ីសងខុសច្បាប់មួយកន្លែង នៅចំណុចតារាងបាលទះរបស់ឈ្មោះ ពោច សួ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ប៉ុន្តែទីតាំងនោះត្រូវបានជួលទៅឲ្យឈ្មោះ ឈឿន សារុំ នៅថ្ងៃទី១ ខែធ្នូ នេះ ហើយឈ្មោះ ឈឿន សារុំ ក៏បានយកទីតាំងនោះមកបើកជាកន្លែងលេងល្បែ.ងស៊ីសងបញ្ជល់មាន់ខុសច្បាប់ទៅវិញ។
ហើយនៅពេលដែលកម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាប មានអ្នកទៅលេងល្បែ.ងជល់មាន់ជាច្រើននាក់បាននាំគ្នារត់ចែកផ្លូវគ្នាគេចខ្លួនអស់ តែយ៉ាងណាក្តី សមត្ថកិច្ចនគរបាលផ្នែកជំនាញផ្នែកព្រហ្មទណ្ឌ បានសហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍ព្រែកតាមាក់ បន្តធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ ឈឿន សារុំ និងមាន់ជល់១ក្បាល រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ