ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ធម្មជាតិ​កម្ចាត់​ស្នាម​ជ្រួញ​នៅ​លើ​បបូរមាត់

6 ឆ្នាំ មុន

ការ​ប្រេះ​បបូរមាត់​មិនមែន​ជា​រឿង​ធម្មតា​ដូច​អ្នក​ទាំងអស់​គ្នា​គិត​នោះ​ទេ ។ ស្ត្រី​ជា​ច្រើន​បាន​សាកល្បង​ការ​វះកាត់​កែ​សម្រស់​ដើម្បី​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​ទាំងនោះ ។ ប៉ុន្តែ​រឿង​នេះ​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ជាង​ការ​បំបាត់​បញ្ហា​នេះ ។

ការ​ប្រេះ​បបូរមាត់​មិនមែន​ជា​រឿង​ធម្មតា​ដូច​អ្នក​ទាំងអស់​គ្នា​គិត​នោះ​ទេ ។ ស្ត្រី​ជា​ច្រើន​បាន​សាកល្បង​ការ​វះកាត់​កែ​សម្រស់​ដើម្បី​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​ទាំងនោះ ។ ប៉ុន្តែ​រឿង​នេះ​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ជាង​ការ​បំបាត់​បញ្ហា​នេះ ។

ឱសថ​ធម្មជាតិ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ប្រើប្រាស់​ដោយ​លាប​វា​នៅ​លើ​បបូរមាត់​ដែល​មាន​ស្នាម​ជ្រីវជ្រួញ​របស់​អ្នកជា​ប្រចាំ​ថ្ងៃ ។ អ្នក​នឹង​ឃើញ​ពី​លទ្ធផល​ដែល​មិន​គួរ​ឲ្យ​ជឿ​ពី​ការ​ប្រើប្រាស់​ឱសថ​ធម្មជាតិ​ទាំងនេះ​៖

១-​ប្រេង​អូ​លីវ
ជា​ញឹកញាប់​ប្រេង​អូ​លីវ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ឱសថ​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ​ដែល​អាច​ធ្វើការ​ព្យាបាល​បញ្ហា​ប្រេះ​បបូរមាត់​របស់​អ្នក​។ អ្នក​អាច​លាបប្រេង​អូ​លីវ​បន្តិច​ទៅ​លើ​ផ្នែក​ដែល​មានការ​ប៉ះពាល់​ដើម្បី​រក្សា​សំណើម និង​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​ពី​បបូរមាត់​របស់​អ្នក ។

២-​ជែ​ល​ប្រទាល​កន្ទុយក្រពើ
អ្នក​អាច​សាកល្បង​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​ប្រេះ​បបូរមាត់​ដើម្បី​កម្ចាត់​ភាព​ជ្រីវជ្រួញ​នៅ​លើ និង​នៅ​ជុំវិញ​បបូរមាត់​របស់​អ្នក ។ ធ្វើ​ដូចនេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បំបាត់​ស្នាម​ជ្រួញ​នៅ​លើ​បបូរមាត់​របស់​អ្នក​។

៣-​វីតាមីន E
វិធី​ម្យា​ង​ទៀត អ្នក​អាច​លាបប្រេង​វីតាមីន E នៅ​លើ​បបូរមាត់​របស់​អ្នក និង​ទុក​វា​ចោល​រយៈពេល​១៥ នាទី​មុន​ពេល​លាង​វា​ចេញ ។ សូម​ប្រើប្រាស់​វិធី​ព្យាបាល​ដោយ​ធម្មជាតិ​នេះ​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​ទទួល​បាន​បបូរមាត់​គ្មាន​ស្នាម​ជ្រួញ ។

៤-​សាច់​ផ្លែ​ល្ហុង
វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផ្សេង​ទៀត​ដើម្បី​កម្ចាត់​ស្នាម​ជ្រួញ​លើ​បបូរមាត់​គឺ​សាច់​ល្ហុង ។ វា​ជួយ​លុប​បំបាត់​កោសិកា​ស្បែក ចាស់​ៗ និង​បំបាត់​ស្នាម​ជ្រួញ​នៅ​លើ​បបូរមាត់​របស់​អ្នក ។ អ្នក​អាច​យក​សាច់​ផ្លែ​ល្ហុង​ស្រស់​ត្រដុស​នៅ​លើ​បបូរមាត់​របស់​អ្នក​រយៈពេល​២​ទៅ​៣ នាទី​មុន​ពេល​លាង​វា​ចេញ ។

៥-​ទឹក​ម្នាស់
ការ​លាបទឹក​ម្នាស់​ស្រស់​លើ​បបូរមាត់​អាច​បំបាត់​ស្នាម​ជ្រួញ​នៅ​លើ និង​ជុំវិញ​បបូរមាត់​បាន​។ វា​គឺជា​ការ​ល្អ​បំផុត​ក្នុង​ការ​ទុក​ទឹក​ម្នាស់​នេះ​នៅ​លើ​បបូរមាត់​របស់​អ្នក​រយៈពេល​ពីរ​ទៅ​បី​នាទី​មុន​ពេល​លាង​ចេញ​ជាមួយ​ទឹក ៕