ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ប៉ុន្មាន​ថ្ងៃ​ទៀត​បង​ស្លា.ប់ ក៏​បង​ត្រូវ​រៀប​ការ​ជាមួយ​អូន​ដែរ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៦៣​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​អស់​ពេល​ដ៏​យូរ ទោះបី​ដឹង​ថា

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៦៣​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​អស់​ពេល​ដ៏​យូរ ទោះបី​ដឹង​ថា ខ្លួន​នឹង​ស្លាប់​ដោយសារ​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ក៏​ដោយ​។

លោក Ray Kershaw អាយុ​៦៣​ឆ្នាំ គ្រោង​ថា នឹង​រៀប​ការ​ជាមួយនឹង​គូស្នេហ៍​របស់​ខ្លួន​ដែល​មាន​អាយុ​៤៥​ឆ្នាំ ឈ្មោះ Tracy Brooks នៅ​ឆ្នាំ​ក្រោយ​។ តែ​ដោយសារ​លោក​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​កាលពី​ខែមីនា​ថា មាន​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ និង​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​សម្រាប់​រស់​ប្រើប្រាស់​ជីវិត​របស់​លោក​។ លោក​មាន​ជំងឺមហារីក​ពោះវៀនតូច ដែល​សព្វ​ថ្ងៃនេះ​កំពុង​តែ​សម្រាក​ក្នុង​មន្ទីរពេទ្យ Springhill នៅ​ឯ Manchester​។

បន្ទាប់​ពី​ដឹង​ថា ខ្លួន​មាន​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ​ហើយ លោក និង Tracy បាន​គ្រោង​ថា នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​នេះ​។ តែ​ដោយសារ​ស្ថានភាព​រាង​កាយ​របស់​លោក​មាន​សភាព​មិន​ស្រួល ក៏​សម្រេចចិត្ត​លើក​ថ្ងៃ​រៀប​ការ​មក​ធ្វើ​ភ្លាម​ៗ​។ ជាមួយនឹង​ការ​ជួយ​មួយ​ដៃ​មួយ​ជើង​របស់​បុគ្គលិក​ពេទ្យ មិត្តភក្តិ និង​គ្រួសារ​ធ្វើ​ឱ្យ​ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ​បាន​សម្រេច​ដូច​ក្តី​បំណង​។

ទោះបីជា វា​ហាក់បីដូចជា​កំសត់​មែន ដែល​លោក Ray ជិត​ដល់​ថ្ងៃ​ចប់​ជីវិត តែ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ក្តី​បំណង​មួយ​នេះ​៕