ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ដូរ​លុយ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ត្រូវ​ចោរ​ម្នាក់​យក​អស់​រាប់​លាន​រៀល​ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព ប្រើ​ដុំ​ថ្ម​គប់​បំបែក​ទូ​ដូរ​លុយ​មួយ​កន្លែង រួច​យក​លុយ​ខ្មែរ​មួយ​ចំនួន​ពី​ក្នុង​ទូ​បាន​សម្រេច តែ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍ ឃើញ​ទាន់ ហើយ​ស្រែក​ឆោឡោ​ផ្អើល​អ្នកដំណើរ​ជួយ​ចាប់ បង្ក​ឱ្យ​មាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព ប្រើ​ដុំ​ថ្ម​គប់​បំបែក​ទូ​ដូរ​លុយ​មួយ​កន្លែង រួច​យក​លុយ​ខ្មែរ​មួយ​ចំនួន​ពី​ក្នុង​ទូ​បាន​សម្រេច តែ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍ ឃើញ​ទាន់ ហើយ​ស្រែក​ឆោឡោ​ផ្អើល​អ្នកដំណើរ​ជួយ​ចាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​ទូ​ដូរ​លុយ​បាន​ទៅ​ផ្ទះ​ហូប​បាយ​ថ្ងៃត្រង់ ដោយ​បាន​យក​កំណាត់​គ្រប​ពីលើ​ទូ​ទុក​ចោល និង​បាន​ផ្តាំផ្ញើ​បងថ្លៃ​ដែល​លក់​ថ្នាំពេទ្យ​នៅ​ទល់មុខ​នោះ អោយ​ជួយ​មើល​អោយ​ផង​។ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ធូ​ដេ ពណ៌​ផ្កាឈូក​លាយ​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-8198 បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព ដោយ​យក​ដុំ​ថ្ម​គប់​បំបែក​កញ្ចក់​ទូ ហើយ​ធ្វើការ​ប្រមូល​លុយ​ក្នុង​ទូ រួច​មាន​បំណង​រត់គេច​ខ្លួន តែ​ត្រូវ​ពលរដ្ឋ​ជាប់​ខាង​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​នាំ​គ្នា​ស្រវា​ចាប់​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ទូ​ដូរ​លុយ បាន​ប្រាប់​ថា គាត់​មាន​លុយ​ខ្មែរ​សរុប​ក្នុង​ទូ​ប្រមាណ​៧០​លាន​រៀល ហើយ​ជាក់ស្តែង​នៅ​ពេល​គាត់​រាប់​លុយ ក្រោយ​ពេល​ហេតុការណ៍​នោះ គឺ​បាត់​អស់​១៦​លាន​រៀល​។ ចំណែកឯ​លុយ​ដែល​បាន​បាត់​ទៅ​នោះ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា មាន​ជន​ឆ្លៀតឱកាស​បន្លំ​យក ឬ​ក៏​ជនសង្ស័យ​មាន​បក្សពួក​បន្ថែម​ទៀត​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ទីតាំង​ដូរ​លុយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផង​ដែរ​។ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​សាកសួរ​នាំ និង​បន្ត​ធ្វើ​តាម​នីតិវិធី​។ ចំពោះ​ជនសង្ស័យ​វិញ ពុំ​ទាន់​ត្រូវ​បាន​បង្ហាញ​អោយ​ស្គាល់​នូវ​អត្តសញ្ញាណ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ