ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! កូនស្រី​ទឹកភ្នែក​រហាម ស្វែងរក​ម្តាយ​ចាស់​មាន​ជំងឺ​ប្រចាំ​កាយ​បាត់​ពី​ផ្ទះ​ជិត​៣​ខែ

1 ឆ្នាំ មុន
  • កំពង់ចាម

ពិតជា​អាសូរ និង​គួរ​អោយ​អាណិត​ខ្លាំង​ណាស់ សូម​ជួយ​ចែករំលែក និង​ផ្សព្វផ្សាយ​បន្ត​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ បងស្រី​ម្នាក់​ឈ្មោះ យុំ អាយុ​៣២​ឆ្នាំ បាន​ប្រកាស​ស្វែងរក​ម្ដាយបង្កើត​ទាំង​ទឹកភ្នែក​ហូរ​រហាម ខណៈ​អ្នក​ម្ដាយ​ឈ្មោះ

ខេត្តកំពង់ចាម ៖ ពិតជា​អាសូរ និង​គួរ​អោយ​អាណិត​ខ្លាំង​ណាស់ សូម​ជួយ​ចែករំលែក និង​ផ្សព្វផ្សាយ​បន្ត​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ បងស្រី​ម្នាក់​ឈ្មោះ យុំ អាយុ​៣២​ឆ្នាំ បាន​ប្រកាស​ស្វែងរក​ម្ដាយបង្កើត​ទាំង​ទឹកភ្នែក​ហូរ​រហាម ខណៈ​អ្នក​ម្ដាយ​ឈ្មោះ អែ​ល យ៉ា អាយុ​៦១​ឆ្នាំ បាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​ដំណឹង​អំពី​ការ​រក​ឃើញ​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​របស់​ខ្លួន​នោះ​ឡើយ​។

បើ​តាម​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តាម​រយៈ​លេខ​ទូរស័ព្ទ​ដៃ នា​ព្រឹក​ថ្ងៃ​ទី ០៣ ខែធ្នូ ឆ្នាំ​២០២២​នេះ បងស្រី​ឈ្មោះ យុំ បានអោយ​ដឹង​ថា ម្ដាយ​របស់​បងស្រី ដែល​បាន​បាត់​ខ្លួន​មានឈ្មោះ អែ​ល យ៉ា អាយុ​៦១​ឆ្នាំ មានស្រុក​កំណើត នៅ​ឯ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

បងស្រី យុំ ដែល​ត្រូវជា​កូនបង្កើត​របស់​លោកយាយ​ឈ្មោះ អែ​ល យ៉ា បាន​រៀបរាប​បន្ត​ថា បងស្រី​បាន​បាត់​ម្ដាយ​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ក៏​នៅ​តែ​គ្មាន​ដំណឹង​រក​ឃើញ​ម្ដាយ​នោះ​ឡើយ​។

ទន្ទឹម​នឹង​ការ​ប្រកាស​រក​ម្ដាយ​ជាទី​ស្រលាញ់​នេះ តាម​រយៈ​បទ​សម្ភាសន៍ បងស្រី​យុំ បាន​ប្រាប់​ថា លោកយាយ អែ​ល យ៉ា ដែល​ជា​ម្ដាយបង្កើត​របស់​បងស្រី មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ គឺ​ជំងឺ​ស្ក​ន់​ជ្រូក ឬ​ហៅ​ថា​ឆ្កួតជ្រូក​។ ហើយ​ជា​រឿយ​ៗ​នៅ​ពេល​ជំងឺ​លោកយាយ​រើ​ឡើង​ម្ដង​ៗ ស្ថានភាព​លោកយាយ គឺ​ប្រកា​.​ច់​យក​តែ​ម្ដង ហើយ​ចំពោះ​ស្មារតី​លោកយាយ​វិញ គឺ​មិន​នឹងនរ និង​មិន​ចង់​ចាំ​អ្វី​ឡើយ​។

ជា​ចុង​ក្រោយ បងស្រី​បាន​លើក​ម្រាមដៃ​ដប់ សំពះ​អំពាវនាវ​ទៅ​កាន់​មហាជន​អោយ​ជួយ​ផ្ដល់​ដំណឹង​ដល់​បងស្រី​ផង ប្រសិនបើ​បងប្អូន​បានឃើញ​ភិនភាគ ដូច​ទៅ​នឹង​ម្ដាយ​របស់​គាត់ សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ ៖ 031 487 64 30 / 097 305 16 96 សូម​អរគុណ​។

សូម​បញ្ជាក់​ថា លេខ​ទូរស័ព្ទ​ទាំង​២​ខ្សែ​ខាងលើ​នេះ គឺជា​លេង​ទូរស័ព្ទ​បងស្រី​ឈ្មោះ យុំ ដែល​ត្រូវជា​កូនបង្កើត​របស់​លោកយាយ​ឈ្មោះ អែ​ល យ៉ា ផ្ទាល់​តែ​ម្ដង​។

យ៉ាងណាមិញ ស្រប​ពេល​នឹង​ការ​ប្រកាស​ស្វែងរក​ម្ដាយ​ជាទី​ស្រលាញ់​នេះ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ​នេះ ក៏​មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​ជូនដំណឹង​ទៅ​កាន់​បងស្រី យុំ ថា បាន​ប្រទះ​ឃើញ​អ៊ំ​ម្នាក់​ដេក​ស្លា​.​ប់​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ខាងលិច​ខ្លោងទ្វារវត្ត​ស្តៅ ស្ថិត​ក្នុងភូមិ​អូរ​អាច​ម៌​កុក ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​មាន​ភិនភាគ​ដូច​ទៅ​នឹង​ម្ដាយ​បងស្រី​ផង​ដែរ​។

ប៉ុន្តែ​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ បងស្រី យុំ បាន​អះអាង​ប្រាប់​មក​កាន់​សារព័ត៌មាន​កោះសន្តិភាព ដោយ​បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​ថា មិនមែន​ជា​ម្ដាយ​របស់​បងស្រី​ដែល​មានឈ្មោះ អែ​ល យ៉ា នោះ​ឡើយ​។ បងស្រី​ថា លោកយាយ អែ​ល យ៉ា ដែល​ជា​ម្ដាយ គឺជា​ស្ត្រី ចំណែកឯ​លោក​អ៊ំ​ម្នាក់​ដែល​បាន​ដេក​ស្លា​.​ប់​នោះ គឺជា​មនុស្ស​ប្រុស មិនមែន​ស្រី​ឡើយ​។ តែ​ទោះជា​យ៉ាងណា បងស្រី​ក៏​បាន​លើកដៃ​សំពះ​អរគុណ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដល់​ព័ត៌មាន​ជូន​។ ក្នុង​នោះ បងស្រី​បាន​បន្ត អំពាវនាវ​ទៅ​កាន់​មហាជន​អោយ​ជួយ​ផ្សព្វផ្សាយ​បន្ត ក៏​ដូច​ជា​បន្ត​ជូនដំណឹង​ដល់​បងស្រី​ផង​ប្រសិនបើ​បាន​ប្រទះ​ឃើញ​ម្ដាយ​របស់​បងស្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ