ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡ់ង​ថា អឺរ៉ុប​នឹង​មាន​បញ្ហា បើ​គ្មាន​អា​មេ​រិ​ក

1 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ លោកស្រី Sanna Marin បាន​និយាយ​ថា អឺរ៉ុប​មិន​ទាន់​រឹង​មាំ​គ្រប់គ្រាន់​ឡើយ ដើម្បី​ប្រឆាំង​ជាមួយនឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​​ក្រែ​ន ហើយ​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​

ប្រទេស​អឺរ៉ុប ៖ នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ លោកស្រី Sanna Marin បាន​និយាយ​ថា អឺរ៉ុប​មិន​ទាន់​រឹង​មាំ​គ្រប់គ្រាន់​ឡើយ ដើម្បី​ប្រឆាំង​ជាមួយនឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អូស្ត្រាលី លោកស្រី​បាន​ថ្លែង​ថា «​ការ​ការពារ​របស់​អឺរ៉ុប​ត្រូវ​តែ​ពង្រឹង​»​។ «​ខ្ញុំ​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​អ្នក​ថា អឺរ៉ុប​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ទេ​ឥឡូវនេះ​។ យើង​នឹង​ជួប​បញ្ហា ប្រ​សិន​គ្មាន​អា​មេ​រិ​ក​»​។

មេដឹកនាំ​ហ្វាំ​ង​ឡង់​រូប​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ទៀត​ថា «​អា​មេ​រិ​កបាន​ផ្តល់​ស​ព្វា​វុ​.​ធ​ជា​ច្រើន ជំនួញ​ហិរញ្ញវត្ថុ​ជា​ច្រើន ជំនួញ​មនុស្សធម៌​ជា​ច្រើន​ដល់​អ៊ុយ​ក្រែ​ន ហើយ​អឺរ៉ុប​មិន​ទាន់​រឹង​មាំ​នៅឡើយ​ទេ​»​។

លោកស្រី​បន្ថែម​ថា «​អឺរ៉ុប​ត្រូវ​តែ​ធានា​ថា ខ្លួន​កសាង​សមត្ថភាព​ទាំងនោះ​នៅ​ពេល​និយាយ​អំពី​ការ​ការពារ​អឹ​រ៉ុ​ប ឧស្សាហកម្ម​ការពារ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​អាច​តស៊ូ​ក្នុង​ស្ថានភាព​ផ្សេង​ៗ​បាន​»​។

លោកស្រី​ក៏​បាន​បន្ត​រិះគន់​ការ​ប៉ុនប៉ង​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដែល​ចង់​បង្កើត​ទំនាក់ទំនង​ជិត​ស្និ​ទ​ជាមួយ​រុ​ស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​។

លោកស្រី​ថ្លែង​ថា «​អស់​រយៈពេល​ជា​យូរ​មក​ហើយ អឺរ៉ុប​កំពុង​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់​រុ​ស្ស៊ី​… ទិញ​ថាមពល​ពី​រុ​ស្ស៊ី និង​បង្កើន​ទំនាក់ទំនង​ជិត​ស្និ​ទ​ផ្នែក​សេដ្ឋកិច្ច ដោយ​យើង​គិត​ថា ទ​ង្វើ​ទាំងនោះ​នឹង​បង្ការ​សង្គ្រាម​។ ប៉ុន្តែ​ផ្នត់គំនិត​ទាំងនោះ​ខុស​ទាំងស្រុង​»​។

សូម​បញ្ជាក់​ថា អា​មេ​រិ​ក​គឺជា​ប្រទេស​ផ្តល់​ជំនួយ​យោធា​ច្រើន​បំផុត​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចាប់តាំង​ពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​នៅ​ខែមករា​មក អា​មេ​រិ​កបាន​ផ្តល់​ជំនួញ ១៨,៦​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​។

ម្ចាស់​ជំនួយ​ធំ​បំផុត​ទី​២ គឺ​អឺរ៉ុប និង​បន្ទាប់​មក​គឺ​អង់គ្លេស​។ ប៉ុន្តែ​ជំនួញ​របស់​ពួក​គេ​តិចតួច​ណាស់ បើ​ធៀប​ទៅ​នឹង​ជំនួយ​របស់​អា​មេ​រិ​ក​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ