កម្ពុជាគ្រោងរៀបចំគោលដៅទេសចរណ៍បែបអាពាហ៍ពិពាហ៍
រាជធានីភ្នំពេញ ៖ យោងតាមសំណូមពររបស់ឯកអគ្គរដ្ឋទូតឥណ្ឌា និងការប្រកាសស្វាគមន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាគ្រោងនឹងរៀបចំគោលដៅទេសចរណ៍បែបអាពាហ៍ពិពាហ៍ និងកិច្ចប្រជុំអន្តរ
រាជធានីភ្នំពេញ ៖ យោងតាមសំណូមពររបស់ឯកអគ្គរដ្ឋទូតឥណ្ឌា និងការប្រកាសស្វាគមន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាគ្រោងនឹងរៀបចំគោលដៅទេសចរណ៍បែបអាពាហ៍ពិពាហ៍ និងកិច្ចប្រជុំអន្តរ
រាជធានីភ្នំពេញ ៖ យោងតាមសំណូមពររបស់ឯកអគ្គរដ្ឋទូតឥណ្ឌា និងការប្រកាសស្វាគមន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាគ្រោងនឹងរៀបចំគោលដៅទេសចរណ៍បែបអាពាហ៍ពិពាហ៍ និងកិច្ចប្រជុំអន្តរជាតិនៅសៀមរាប-អង្គរ នាពេលខាងមុខ ។
លោក Naveen Srivasta ឯកអគ្គរដ្ឋទូតឥណ្ឌា ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានស្នើទៅលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យកម្ពុជារៀបចំគោលដៅទេសចរណ៍បែបអាពាហ៍ពិពាហ៍ ខណៈដែលការស្នើសុំនោះធ្វើឡើងនៅក្នុងជំនួបពិភាក្សា និងជម្រាបលារបស់លោកឯកអគ្គរដ្ឋទូត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ។
លោក Naveen Srivasta បានស្នើឲ្យលោករដ្ឋមន្ត្រីបន្តជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទីកាន់ទៅផ្សារឥណ្ឌា ដើម្បីទាក់ទាញទេសចរណ៍ឥណ្ឌា ជាពិសេសទេសចរកម្រិតខ្ពស់ដែលនិយមចូលចិត្តរៀបអាពាហ៍ពិពាហ៍នៅក្រៅប្រកាស ខណៈតំបន់សៀមរាប-អង្គរបានក្លាយជាកន្លែងទាក់ទាញបំផុត សម្រាប់ទេសចរអន្តរជាតិទូទាំងពិភពលោក ។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា តំបន់សៀមរាប-អង្គរ គឺជាគោលដៅសម្រាប់ទេសចរបែបអាពារហ៍ពិពារហ៍ សម្រាប់ជនជាតិឥណ្ឌាដ៏ទាក់ទាញដោយផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា ដែលនឹងនាំមកជាមួយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងភ្ញៀវចូលរួមយ៉ាងច្រើន ហើយពួកគេអាចតភ្ជាប់ទៅ តំបន់ឆ្នេរខេត្តព្រះសីហនុ សម្រាប់រាត្រីក្រេបចន្ទទឹកឃ្មុំ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្វាគមន៍ ចំពោះសំណូមពររបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ដោយចាត់ទុកគម្រោងនោះជាការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ សំខាន់អូសទាញភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើនឡើងឲ្យមកកាន់កម្ពុជា ។ ទន្ទឹមនោះលោកបានស្នើឱ្យឥណ្ឌាបន្តជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ខណៈដែលកម្ពុជាកំពុងខិតខំជំរុញ និងគាំទ្រឱ្យមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកាន់តែច្រើន ។
ក្នុងឆ្នាំ២០១៦ ទេសចរជនជាតិឥណ្ឌាចេញក្រៅប្រទេសប្រមាណ២០លាននាក់ ក្នុងនោះមកតំបន់អាស៊ាន៣,៥លាននាក់ និងមកកម្ពុជា៤៦ ១៣១នាក់ កើន២៥% ក្នុងលំដាប់លេខរៀងទី១៥ ។ ដោយឡែកក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧ ទេសចរជនជាតិឥណ្ឌាមកកាន់កម្ពុជាចំនួន១៣.៨១៦នាក់ កើន២០% ក្នុងលំដាប់ទី១៨ ៕
ចែករំលែកព័តមាននេះ