ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ល្អ​៥​យ៉ាង​ដែល​អ្នក​កាន់​ពុទ្ធសាសនា​មិន​ត្រូវ​រំលង

1 ឆ្នាំ មុន
  • ភ្នំពេញ

សេចក្តី​ល្អ​៥​យ៉ាង​ដែល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិន​គួរ​នឹង​រំលង​គឺ ពលី ។ ចំពោះ​ពាក្យ​ពលី​នេះ​ប្រែ​ថា ការ​បូជា​, សួយ​, អាករ​, ពន្ធដារ​, តង្វាយ​, សំណែន​,…

សេចក្តី​ល្អ​៥​យ៉ាង​ដែល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិន​គួរ​នឹង​រំលង​គឺ ពលី ។ ចំពោះ​ពាក្យ​ពលី​នេះ​ប្រែ​ថា ការ​បូជា​, សួយ​, អាករ​, ពន្ធដារ​, តង្វាយ​, សំណែន​, ការ​សង្គ្រោះ​, ចំណែក​បុណ្យ ។ ពលី​នេះ​មាន​៥​យ៉ាង​គឺៈ

១-​បុព្វបេតពលី រៀប​រណ្តាប់​មាន បាយ​ស្ពក បង្អែមចំអាប ទៀន ធូប ឧទ្ទិស​ជូន​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​ហើយ ។
២-​អតិថិពលី ធ្វើ​បដិសណ្ឋារៈ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​ជា​សក្ខីភាព ។

៣-​ញាតិពលី ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ញាតិ​សាច់សាលោហិត​ដែល​បាន​ជួបជុំ​ទទួល​ដឹង​ឮ ។
៤-​រាជពលី ធ្វើ​ពិធី​គោរព​តាម​ច្បាប់ទម្លាប់​របស់​ប្រទេស​ជាតិ គឺ​ស្នើ​សុំ​ដល់​រដ្ឋអំណាច គ្រប់​លំដាប់ថ្នាក់​ដឹង​ឮ​និង​អនុញ្ញាត ដែល​ហៅ​ថា ក្រុង​ពលី​នោះ​ឯង ។

៥-​ទេវតាពលី បូជា​ដល់​ទេព្តា មាន​ពិធីបួងសួង​ដល់​ទេវតា​ជាដើម ។
អំពើ​ល្អ​ទាំង​៥​ប្រការ​នេះ​នឹង​នាំ​ឱ្យ​ចម្រើន​បុណ្យ ចម្រើន​សុខសួស្តី ចម្រើន​សិរី​មង្គល​ដល់​សាធុជន​ណា​ដែល​បាន​បដិបត្តិ​រឿយ​ៗ ។

បុគ្គល​គប្បី​ជឿជាក់​ថា សត្វលោក​ធ្វើ​កម្ម​ណា នឹង​បាន​កម្ម​នោះ​ត្រឡប់​មក​វិញ អាច​និយាយ​បាន​ថា កាលបើ​បុគ្គល​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​ក៏​ប្រព្រឹត្ត​តាម​ការ​តាំងចិត្ត​នោះ ផល​ដែល​ត្រូវ​ទទួល​បាន​គឺ​សេចក្តី​ល្អ​ត្រឡប់​មក​វិញ​ជាក់​ជា​មិន​ខាន ។

ពិត​ណាស់​នៅ​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ធម៌​ស​នោះ​ឡើយ ។ បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ជ្រះថ្លា ធ្វើ​សេចក្ដី​ល្អ​ដល់​យើង​នោះ គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន អំពើ​ជា​កុសល​ហ្នឹងហើយ​ដែល​ទាក់ចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​ជ្រះថ្លា​នឹង​យើង​នោះ ។

អំពើ​ល្អ​ដែល​យើង​សន្សំ​នេះ​ហើយ ឈ្មោះ​ថា​យើង​ជួយ​ខ្លួន​យើង​ឱ្យ​រួច​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​ជ្រាលជ្រៅ​ណាស់ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ហើយ កាលបើ​ចិត្ត​មាន​សេចក្តី​ស្ងប់ អ្វី​ៗ​ក៏​រៀបរយ​ល្អ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ