ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​រត់គេច​ពី​ភ្នំពេញ មក​ជាប់អន្ទាក់​នៅ​រតនគិរី ក្រោយ​ពី​ប្តី​ត្រូវ​ជះ​ទឹក​អាស៊ីត

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ជា​ភរិយា​ម្នាក់​បាន​ប្រើ​ទឹក​អាស៊ីត​ជះ​ដាក់​ប្តី បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ហើយ​រត់គេច​ខ្លួន​ចេញពីផ្ទះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ភរិយា​ម្នាក់​បាន​ប្រើ​ទឹក​អាស៊ីត​ជះ​ដាក់​ប្តី បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ហើយ​រត់គេច​ខ្លួន​ចេញពីផ្ទះ ហើយ​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ត្រី​រូប​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​សហការ​តាម​ចាប់​ដល់​ខ្លួន​ស្ត្រី​រូប​នេះ​ដល់​ក្រុង​បាន​លុង ខេត្តរតនគិរី និង​បាន​បញ្ជូន​មក​ភ្នំពេញ​វិញ ដើម្បី​អនុវត្ត​ទោស​ទៅ​បទល្មើស​ដែល​ស្ត្រី​រូប​នោះ​បាន​ប្រព្រឹត្ត​។

តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃខែ​ខាងលើ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តរតនគិរី បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​មានឈ្មោះ ញ៉ ហន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ដោយហេតុ​ថា ស្ត្រី​រូប​នោះ​ជាប់​ពាក់ព័ន្ធ​ទៅ​លើ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​ជះ​ទឹក​អាស៊ីត​ដាក់​ប្តី​របស់​ខ្លួន បណ្តាល​ឲ្យ​ប្តី​រង​របួស​រលាក​ពេញ​ខ្លួន​។ បន្ទាប់​ពី​ចាប់ខ្លួន ស្ត្រី​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​សហការ​ប្រគល់​ខ្លួន​ឲ្យ​ទៅ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ នាំ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​តាម​ផ្លូវច្បាប់​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ បាន​ប្រើប្រាស់​ទឹក​អាស៊ីត​ជះ​ដាក់​ប្តី ដែល​ប្រព្រឹត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ពាន​លី​យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ អាច​បណ្តាល​មក​ពី​ភ្លើង​ប្រចណ្ឌ​។

ហើយ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ពាក់ព័ន្ធ​ប្រើ​ទឹក​អាស៊ី​ដ​ជះ​ដាក់​ប្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ