តើកូនរបស់អ្នកលើសទម្ងន់ឬទេ ? ចូរប្រុងប្រយ័ត្ន ពួកគេអាចប្រឈមមុខនឹងការកើនឡើងហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺមហារីកពោះវៀនធំនៅពេលដែលពួកគេពេញវ័យ បើប្រៀបធៀបទៅនឹងមិត្តភក្តិរបស់ពួកគេដែលមានរាងស្គម ។ នេះបើតាមក្រុមអ្នកស្រាវជ្រាវបានព្រមាន ។
ជំងឺមហារីកពោះវៀនធំ ឬរន្ធគូទដែលមានទីតាំងស្ថិតនៅចុងបំផុតនៃបំពង់រំលាយអាហារ គឺជាជំងឺមហារីកទូទៅបំផុតទីបីនៅលើពិភពលោក ។ លទ្ធផលបានបង្ហាញថា ក្មេងប្រុសដែលលើសទម្ងន់ (BMI ធំជាង ១៧,៨៨ គីឡូក្រាម / ម៉ែត្រការ៉េ) នៅអាយុ៧ឆ្នាំ ប៉ុន្តែនៅពេលពួកគេពេញវ័យមានទម្ងន់ធម្មតា (BMI ក្រោម ២៥,០ គីឡូក្រាម / ម៉ែត្រការ៉េ) មានហានិភ័យស្រដៀងគ្នានៃការកើតជំងឺមហារីកពោះវៀនធំ ចំពោះមនុស្សពេញវ័យដូចអ្នកដែលរក្សាទម្ងន់បានល្អ ។
ផ្ទុយទៅវិញក្មេងប្រុសលើសទម្ងន់ ហើយនៅតែលើសទម្ងន់នៅពេលពួកគេពេញវ័យមានហានិភ័យ២ ដងនៃការកើតជំងឺមហារីកពោះវៀនធំ ។ លោក Britt Wang Jensen ទៅមន្ទីរពេទ្យ Bispebjerg និង Frederiksberg ប្រទេសដាណឺម៉ាកបានថ្លែងថា ៖ «ក្មេងប្រុសដែលលើសទម្ងន់ និងអាចស្រកទម្ងន់មកទម្ងន់ធម្មតាបាននៅពេលពួកគេពេញវ័យ មិនមានការកើនឡើងហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ បើប្រៀបធៀបជាមួយក្មេងដែលនៅតែមានទម្ងន់ធម្មតា» ។
លោក Jensen បន្ថែមថា ៖ «ទោះជាយ៉ាងណាក្តី ក្មេងប្រុសដែលលើសទម្ងន់ ហើយនៅតែលើសទម្ងន់នៅពេលពួកគេពេញវ័យមានការកើនឡើងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ លទ្ធផលទាំងនេះបង្ហាញពីសារសំខាន់នៃការគ្រប់គ្រងទម្ងន់ក្នុងវ័យកុមារភាពរបស់ពួកគេ» ៕
ចែករំលែកព័តមាននេះ